ថ្មីៗនេះ ក្រុមហ៊ុនសំលៀកបំពាក់មួយ បានបោះពុម្ភអាវយឺតមួយ ជាអក្សរដែលមានន័យ ឌឺដង
អោយ Taylor Swift ពីរឿងមាន មិត្តប្រុសច្រើន ។ តែត្រូវបាន បង្ខំចិត្តរំសាយចោលគំរោង បោះ
ពុម្ភ និងលក់អាវនោះវិញ ព្រោះតែអ្នកគាំទ្ររបស់ Taylor Swift ព្រួតដៃគ្នាបង្ខំអោយ ក្រុមហ៊ុន
មួយនោះ បញ្ឈប់សកម្មភាពទៅលើអាវមួយនោះ ។
អក្សរដែលបានបោះពីលើអាវនោះ សរសេរថា " #More Boyfriend Than T.S " អ្នកគាំទ្ររបស់
Taylor Swift ចាប់អារម្មណ៍ថាពាក្យ T.S ជាពាក្យកាត់ន័យឈ្មោះ Taylor Swift ។ អ្នកគាំទ្រម្នាក់
ឈ្មោះ Emma Worley បានបង្កើតការប្រឆាំងមួយ តាមរយៈគេហទំព័រ Change.org ដោយស្នើ
សុំអោយក្រុមហ៊ុនមួយនោះ បញ្ឍប់សកម្មភាព ដែលទាក់ទងនឹង Taylor Swift តាមរយៈការ
ចុះហត្ថលេខា និង ចូលរួមឈ្មោះ តាមប្រព័ន្ធអ៊ិនធើណេតនៃគេហទំព័រ Change.org ។ អ្នកគាំទ្រ
មួយទៀតឈ្មោះ Chelsea Nicole ក៏បានថតវីដេអូ រិះគន់ត្រង់ៗទៅក្រុមហ៊ុនមួយនោះផងដែរ
នាងបន្ថែមថា នឹងមិនទិញផលិតផលរបស់ពួកគេទៀតឡើយ បើទោះបីគេបញ្ឈប់សកម្មភាព
ដែលទាក់ទងនិង Taylor Swift ក៏ដោយ ។
ក្រុមហ៊ុន និង អ្នកចែកចាយបន្តមួយនោះ បានឡើងមកសុំទោស ទៅអ្នកគាំទ្ររបស់ Taylor
Swift តាមគេហទំព័របណ្តាញសង្គម Twitter ហើយសន្យាថានឹង មិនបន្តការធ្វើ ឬលក់ផលិត
ផលដែលទាក់ទង និង ការឌឺដង Taylor Swift ឡើយ ។ គួរបញ្ជាក់ផងដែរថា Taylor Swift
តែងតែត្រូវបានគេឌឺដង ដោយសារតែនាង ធ្លាប់មានប្រវត្តិស្នេហា ជាមួយតារាប្រុសល្បីៗ
ជាច្រើននាក់ ៕
ដោយ ៖ លីលី
ប្រភព ៖ k14