CamNews

តារា 

ទេព បូព្រឹក្ស ស្អាតជាង​មុន​ប្លែក ក្រោយ​ជួប​រឿង​ស៊យ​ផ្ទួនៗ

ភ្នំពេញ៖ តារាចម្រៀងស្រីស្អាតពូកែរាំរែក ទេព បូព្រឹក្ស ជួបរឿងមិនសូវល្អផ្ទួនៗ បន្ទាប់ពីប្រព័ន្ធ
សារព័ត៌មាន ជាច្រើនព្រួតវាយសំពង នាងតាមអត្ថបទ មិនសំចៃដៃ ពេលនាងខកខាន មិនបាន
ទៅតាមស្ដែង ក្នុងកម្មវិធីរបស់ ស្ថានីយទូរទស្សន៍មួយ ដែលត្រូវបានគេដឹងថា មិនមែនជា កំហុស
នាងទេ តែម្នាក់ៗរុញដាក់ឲ្យ នាងទទួលខុសត្រូវ ។ មិនទាន់បាត់ចំហាយ ព័ត៌មានមិនល្អនោះផង
ស្រាប់តែគេហទំព័រ របស់វៀតណាម បានចោទប្រកាន់ តារាចម្រៀងល្បីៗ របស់កម្ពុជា ជាច្រើន
ក្នុងនោះក៏មាន ស្រីតូចច្រឡឹង ទេព បូព្រឹក្ស ផងដែរ ដែលបានយកបទចម្រៀង របស់វៀតណាម
មកច្រៀង ដោយគ្មានការអនុញ្ញាត ។

តារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស ហាក់ត្រូវធ្ងន់ជាងគេ ក្នុងរឿងដែលលួចចំឡង បទចម្រៀង
ពីវៀតណាម តែទស្សនិកជន ដែលរិះគន់ភ្លេចថា នាងជាតារាចម្រៀង ក្នុងផលិតកម្ម ហង្សមាស
ដែលមានបទចម្រៀង និពន្ធច្រើនជាងគេ ។ តែនាងមិនដែលបាន ដើរអួតគេថា នាងច្រៀងបទថ្មី
ឡើយ។ រកពេលដក ដង្ហើមមិនទាន់ផង ស្រាប់តែនាងត្រូវ បានជនខិលខូច យករូបនាងជាមួយ
ពេជ្រ សូលីកា មកដាក់លក់ខ្លួន តាមប្រព័ន្ធអ៊ិនធើណែត ធ្វើឲ្យតារាស្រីរូបនេះ អន់ចិត្តមិនតិចទេ ។

ទោះជារឿងមិនល្អចោម រោមស្ទើរដកដង្ហើម មិនរួចក៏ដោយ ក៏ស្រីស្អាតញញឹមស្រស់ ទេព បូព្រឹក្ស
មិនរាថយឡើយ នៅតែចេញមុខបកស្រាយ ដោយមិនខ្វល់ខ្វាយ ពីអ្វីឡើយ ព្រោះនាងជា មនុស្ស
ស្អាតស្អំ នឹងមិនបានប្រព្រឹត្តិ អ្វីដែលសង្គមស្អប់ខ្ពើម ។ ទស្សនិកជនជាច្រើន បានកោតសរសើរនាង
ព្រោះនាងជាតារាចម្រៀងស្រី ដែលមានវ័យក្មេង មានសមត្ថភាពល្អ ក្នុងការរាំច្រៀង នឹងដោះស្រាយ
បញ្ហា និងមិនគេចវេស ដូចតារាមួយចំនួន ដែលបានល្បី លែងអើពើ ជាមួយសារព័ត៌មាន ពិសេស
នាងពេលនេះ បានរំលេចសម្រស់ កាន់តែស្រស់សោភា ជាងមុនទ្វេដង ។

ជំនួបតាមទូរស័ព្ទជាមួយ LookingTODAY តារាចម្រៀងមាន ទេពកោសល្យអំណោយផល ពីធម្មជាតិ
ទេព បូព្រឹក្ស បាននិយាយថា នាងទទួលស្គាល់ថា មួយរយះនេះមានរឿង មិនសូវជាល្អមែន តែនាង
មិនសូវ ជាខ្វាយខ្វល់ទេ ព្រោះមិនមែនជាការពិតឡើយ ។ នាងបន្តថា ពេលខ្លះមានអារម្មណ៍ ចង់បាក់
ស្បាតម្ដងៗ ជាមួយពាក្យចចាមអារ៉ាម គ្មានការពិត ព្រោះហាក់ឲ្យ តំលៃនាងតិចពេក នាងជាមនុស្ស
ស្រីពិត ជាស្រលាញ់ កិត្តិយសណាស់ ។ ម្យ៉ាងលោកយាយនាង តែងតែយកចិត្តទុកដាក់ រឿងនេះជា
ខ្លាំង ។ ចំណែកឯរឿង រក្សាសម្រស់វិញ នាងនិយាយជាការពិត នាងពិតជារាង ស្គមជាងមុន ដោយ
សារនឿយហត់ ជាមួយអាជីពចម្រៀង ។

ម្យ៉ាងជារៀងរាល់ថ្ងៃ នាងបានហាត់រាំ ជាមួយក្រុមរាំជាប្រចាំ ដែលអាចធ្វើឲ្យ នាងស្រកសាច់ជាងមុន
ចំណែកឯសក់នាងវិញ គឺប្រើប្រាស់ផលិតផល ហាងរបស់ពូនាង ដែលនាំពីអូស្រ្តាលី មានទាំងពីសាប៊ូ
កក់ ក្រែមបន្ទន់ និង ពណ៌សក់ស្រស់ស្អាតជាច្រើន។ ទេព បូព្រឹក្ស ក៏បានអរគុណជាខ្លាំង ដល់ទស្សនិក
ជនទាំងអស់ ដែលតែងតែ គាំទ្រ និងរិះគន់នាង ព្រោះ ការរិះគន់នេះ ជាចំណុចមួយ ដែលជួយស្ថាបនា
ចំណុចអវិជ្ជមានរបស់នាង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich solika tep bopreuk facebook entertainment khmer stars