កម្សាន្ដ៖ ក្រុមភ្លេងដ៏ល្បីល្បាញបំផុតសម្បូរទៅដោយស្រីស្អាតក្មេងខ្ចីប្រចាំនៅប្រទេសកូរ៉េខាងត្បូង ឈ្មោះថា K-Pop group Oh My Girl បានកំពុងតែធ្វើដំណើរទៅកាន់អាមេរិកដើម្បីថតគម្របអាល់ប៊ុមថ្មី ស្រាប់តែត្រូវបាន ក្រុមគយត្រួតពិនិត្យឃាត់ខ្លួន ត្រឹមប្រលានយន្ដហោះអន្ដរជាតិ Los Angeles ។
ករណីដែលឈានទៅដល់ការឃាត់ខ្លួនក្មេងស្រីរូបស្រស់ទាំងនោះ គឺស្ថិតក្នុងការសង្ស័យថាពួកគេគឺជា ពេស្យាចារ (Sex Workers) បន្ទាប់ពីមានការត្រួតពិនិត្យសំភារៈ វាលីរបស់ពួកគេ។ តែជាក់ស្ដែង ដំណើរមកកាន់ទឹកដី អាមេរិកលើកនេះគឺដើម្បីថត គម្របអាលប៊ុមថ្មី និង ចូលរួមព្រឹត្ដិការណ៍ មហាសមោសរនៅ Los Angeles តែប៉ុណ្ណោះ។
សមាជិកទាំង ៨នាក់ដែលមានវ័យចន្លោះពី ១៦ ទៅ ២១ឆ្នាំ ត្រូវបានឃាត់ខ្លួនក្នុងមន្ទីគយអស់រយៈពេល ១៥ម៉ោង កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីពួកគេ ត្រូវបានគេរកឃើញនូវចំណុចដ៏គួរឲ្យសង្ស័យ ក្នុងវាលី។
សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា អាជ្ញាធរអន្ដោប្រវេសន៍ មានការចាប់អារម្មណ៍ខ្ពស់ទៅលើ បរិមាណនៃគ្រឿងតុបតែងខ្លួនរបស់ពួកគេដែលច្រើនសន្ធឹកសន្ធាប់ ហើយក៏បានសួរអំពីទំនាក់ទំនងរបស់ពួកគេផងដែរ។ ហើយម្យ៉ាងវិញទឿត ក៏មានទាក់ទងទៅនឹងវ័យ ដែលមានលក្ខណៈក្មេងខ្ចី និងទំនងថាជាពេស្យាចារ។តែទោះជាយ៉ាងណាក៏ដោយ ក្រុមក្មេងស្រីទាំងនោះត្រូវបានដោះលែង ឲ្យវិលត្រលប់ទៅកាន់ ប្រទេសកូរ៉េវិញផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror