មើលទៅរូបខាងលើនោះគឺជាស្រីស្អាតម្នាក់កំពុងតែលេងវាយបាល់ទះនៅក្នុងអាងទឹកតើអ្នកគិត
បែបនេះពិតមែនឬទេ? សូមប្រាប់ត្រង់ទៅចុះថានារីៗទាំងនោះសុទ្ធសឹងតែជាប្រុសកែភេទនៅក្នុង
ប្រទេសថៃ ដែលពួកគេបានចូលរួមប្រកួតកម្មវិធីបវកញ្ញា Thailand Miss Transexual ឆ្នាំ ២០១២។
ហើយពួកគេបានចូលមកកាន់វគ្គជំរុះជុំទី ១ ដែលតម្រូវអោយបង្ហាញសម្រស់នៅក្នុងការប្រកួត
វាយបាល់ទះនៅក្នុងអាងទឹក ដែលធ្វើទៅនៅក្នុងសណ្ឋាគារ Pattaya ប្រទេសថៃ។
ក្នុងការប្រកួតជម្រុះជ្រើសរើសបវកញ្ញាកែភេទថៃ ឆ្នាំនេះផងដែរខាងសារព័ត៌មានចិនបានបញ្ជូន
អ្នកយកព័ត៌មានអោយមកចូលរួម យកព័ត៌មានពីកម្មវិធីនេះផងដែរ ដែលគេសរសើរថាប្រុសកែ
ភេទនៅស្រុកថៃគឺពិតជាមើលមិនដឹងនោះទេ ទាំងមុខមាត់ រូបរាង និងជើងដ៏ស្រឡូន៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14