CamNews

តារា 

ខ្សែជិវិតរបស់តារាស្រីរូបនេះ ហាក់មានពន្លឺកាន់ខ្លាំង ក្រោយរៀបការជាមួយបុរសត្រកូលអភិជនម្នាក់

តារាថៃ ៖ តារាសម្តែងស្រីតួកាចឆ្នាស់ស្ទើរគ្រប់រឿង នាង Noey Chotika និងបុរសត្រកូនអភិជនម្នាក់ បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ១០ កញ្ញា ក្នុងឆ្នាំ ២០១៦នេះ ។ 

ក្រោយពីរៀបការបានប៉ុន្មានខែមក នាង Noey Chotika ហាក់បីដូចជាមានភាពស្រស់ថ្លា និងសាច់ឈាមកាន់ភ្លឺជាងមុខខ្លាំងជាងមុន ហើយទំនាក់ទំនងស្នេហារបស់នាងនិងស្វាមី ហាក់បីដូចជាមានភាពរលូនល្អណាស់ ព្រោះបានស្វែងយល់ចិត្តគ្នាតាំងពីមុនរៀបការមកម្ល៉េស ។ 

គួរបញ្ជាក់ឲ្យដឹងថា​ តារាស្រីរូបនេះ ជានារីម្នាក់ដែលមានមិត្តប្រុសជាកូនត្រកូលវណ្ណៈអភិជន ហើយនាងនិង សង្សារក៍បានចាប់ដៃគ្នា និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ទើបសម្រេចចិត្តណាត់គ្នាចូលរោងការតែម្តង ។ 

ទោះជាយ៉ាងណាក៏ដោយ មើលទៅជិវិតគូរបស់ប្តីប្រព​ន្ធមួយគូពិតជាលូតលាស់ទៅមុខបានយ៉ាងល្អព្រោះថា​ អាចយល់ចិត្តគ្នាបានច្រើនណាស់ទៅហើយមុនពេលរៀបការ រីឯខ្សែជិវិតរបស់ នាង Noey Chotika ហាក់មានពន្លឺកាន់ខ្លាំង ក្រោយរៀបការជាមួយដែលខ្លួនឯងស្រលាញ់ ៕









ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook

Tags: Noey Chotika