CamNews

តារា 

រឿងថ្មីទិញសិទ្ធពីកូរ៉េ ដែលសម្តែងដោយ Nadech និងនាង Matt ធ្វើឲ្យហ្វេនសប្បាយចិត្តព្រោះរឿងមួយ

ថៃ ៖ “My Love From The Star” គឺជារឿងដ្រាម៉ាមួយ ដែលទិញសិទ្ធមកថតឡើងវិញពីប្រទេសកូរ៉េ ដែលជារឿងល្បីមួយនៅក្នុងប្រទេសកូរ៉េ ។ នៅក្នុងរឿងនេះផងដែរ មានហ្វេនៗជាច្រើនចាប់អារម្មណ៍ព្រោះសុទ្ធតែតួល្បីៗជាអ្នកសម្តែងដូចជា លោក Nadech Kugimiya, Matt Peranee, Masu Janyangdikul, Eye Kamolned, God Itthipat, Yogurt Nattasha និងលោក Diew Suriyon ។ 

ប្រភពដដែលបន្តទៀតថា ថ្មីៗនេះរឿង “My Love From The Star” ត្រូវបានផ្លាស់ប្តូរអ្នកដឹកនាំពីអ្នកដឹកនាំឈ្មោះ Pook ទៅជានាង Wat ដែលជាអ្នកដឹកនាំរឿង បុព្វេសន្និវាស ជំនួសវិញ ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

បន្ទាប់ពីបន្តថតរឿងនេះ អ្នកដឹកនាំបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាម ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចិត្តរំភើបយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបថតទាំងនោះព្រោះ បន្ទប់របស់តួស្រីគឺស្រដៀងទៅនឹងរឿងដើមរបស់កូរ៉េដែរ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Nadech Kugimiya Matt Peranee