ថៃ ៖ គេឯងតែងនិយាយថា ក្តីស្រលាញ់ធំធេងណាស់សម្រាប់មនុស្សគ្រប់គ្នា រហូតដល់ហើយហ៊ានលះបង់អ្វីៗគ្រប់សព្វបែបយ៉ាងណា តើវាជាការពិតឬយ៉ាងណា??
ជាក់ស្តែងយើងក្រលេកមកមើល តារាល្បីមួយរូបប្រចាំប្រទេសថៃគឺលោក Alek teeradetch បានទៅដល់ផ្ទះមិត្តស្រីដែលជាសម្តែងដូចគ្នាគឺនាង Toey Jarinporn ដើម្បីជួយគ្នាចម្អិនម្ហូបសម្រាប់ក្រុមគ្រួសាររបស់នាង ដោយមិនបានប្រកាន់ខ្លួនជាមនុស្សប្រុសចូលចង្រ្កាន់បាយនោះទេ ។ នៅក្នុងនោះផងដែរ តារាប្រុសរូបនេះក៏ទទួលបានការកោតសរសើរដល់ទឹកចិត្តលោក Alek ដែលហ៊ានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សដែលខ្លួនស្រលាញ់ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលបើកចំហរទំនាក់ទំនងស្នេហារបស់ លោក Alek teeradetch និងនាង Toey Jarinporn ជាលើកដំបូង អ្នកទាំងពីរទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអឺនធឺណិត ប៉ុន្តែក្នុងនាមជាមនុស្សប្រុសដើមទ្រូង ៥ ហាត់ លោកតែងតែចេញមុខការពារមិត្តស្រីគ្រប់ព័ត៌មានដែលចុះផ្សាយមិនល្អពីនាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook