CamNews

តារា 

ក្តៅៗ! MV របស់ស្រីស្អាត សុគន្ធ នីសា "បើស្រលាញ់ម្ដេចទុកអូនចោល" ពិតជាឡូយមែន!

ព័ត៌មានកំសាន្ត ៖​ បទចម្រៀងថ្មីដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យ ដោយសារមនោសញ្ចេតនាស្នេហាដ៍សែនជ្រាលជ្រៅ បូករួមជាមួយសម្លេងក្រអួនក្រអៅ របស់តារាស្រីដែលមិនចេះចាស់ កញ្ញា សុគន្ធ នីសា ជាមួយនឹងបទ "បើស្រលាញ់ម្ដេចទុកអូនចោល"បានចេញជា Full MV ជាផ្លូវការហើយពិតជាឡូយមែន ។

ដោយយោងតាមរបាយការបង្ហោះរបស់តារាចម្រៀងស្រី កញ្ញា សុគន្ធ នីសា បានឲ្យដឹងថា កាលពីយប់មិញតារាស្រីរូបនេះបានបង្ហោះនៅលើគណនី Instagram ផ្ទាល់របស់នាងដោយលើកឡើងថា បទបើស្រលាញ់ម្តេចទុកអូនចោល ចេញជាវីដេអូពេញយប់នេះហើយ ក្រោយបានលឺពាក្យមួយឃ្លានេះបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនទទ្ទឹងរង់ចាំនឹងចង់ទស្សនាទាំងចិត្តអន្ទសារយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងដែលកំពុងតែពេញនិយមមួយបទនេះ ។

តោះកុំឲ្យខាតពេលយូរទៅទស្សនា Full Video របស់តារាស្រីរូបនេះនៅខាងក្រោមទាំងអស់គ្នា ៕







ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Sokun nisa