កំសាន្ត ៖ ថ្ងៃពិសេសរបស់នាង Margie rasri ក៏ខិតជិតមកដល់ទៅហើយ ដូច្នេះហើយទើបមានអ្នកគាំទ្រភាគច្រើនបានបញ្ចេញមតិដូចៗគ្នាថា ថ្ងៃមង្គលការរបស់តួស្រីក្នុងរឿង "ស្នេហ៍ក្នុងសុបន្តិ" នឹងមានវត្តមាននាង Kimberly និង Yaya ជាអ្នកកំដរមិនខានឡើយ ព្រោះអ្នកទាំង ៣ គឺជាមិត្តជិតនឹងគ្នាតាំងពីយូរណាស់មកហើយ ។
ទទ្ទឹមនឹងនេះផងដែរ កាលពីពេលថ្មីៗនេះក៏បានលេចធ្លាយនូវវីដេអូមួយ របស់នាង Margie ដែលបានស្នើរសុំមិត្តសម្លាប់របស់ខ្លួនធ្វើជាកូនកំដរ ហើយនាង Yaya ក៏បានឆ្លើយយល់ព្រមហើយ ប៉ុន្តែយ៉ាងណាមិញយើងនៅមិនទាន់បានដឹងនៅឡើយរវាងវត្តមានរបស់នាង Kimberly ថានឹងក្លាយជាកូនកំដររបស់មិត្តនៅឡើយទេ ។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងថ្ងៃមង្គលការរបស់នាង Margie rasri និងអនាគតស្វាមីគឺ លោក Pok Chirathivat នឹងត្រៀមអ្នកកំដរដល់ទៅ ២០ នាក់ឯណោះ ហើយក៏ជាពិធីរៀបការដែលពិសេសនិងអស្ចារ្យក្នុងជីវិតផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook