CamNews

តារា 

គ្រាន់តែចង់ទៅបុណ្យរដូវរងាសោះ នាង Kimberly និងមិត្តប្រុស ត្រូវពិបាកដល់ថ្នាក់នេះផង

ថៃ ៖ កាលពីថ្ងៃទី​ ៣០ ខែធ្នូ កន្លងទៅនេះ គូស្នេហ៍ល្បីឈ្មោះមួយគូ គឺនាង Kimberly និងលោក Mark prin បានដឹកដៃគ្នាទៅលេងពិធីបុណ្យរដូវរងា នៅឯខេត្ត Lampang ដែលជាស្រុកកំណើតរបស់តារាសម្តែងប្រុសរូបនេះ ទាំងលំបាកលំបិន ព្រោះត្រូវបិទបាំងមុខ ដោយមិនអាចអោយអ្នកគាំទ្រចំណាំពួកគេបានទេ បើមិនដូច្នេះទេ អ្នកទាំងពីរនឹងត្រូវមនុស្សចោមរោមថតរូប រហូតគ្មានពេលវេលាដើរកំសាន្តនោះទេ ។ 


គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly និងលោក Mark prin មិនត្រឹមតែតារាល្បីនៅក្នុងប្រទេសថៃទេ អ្នកទាំងពីរថែមទាំងមានឈ្មោះល្បីខ្លាំងនៅឯក្រៅប្រទេសថែមទៀតផង ដូច្នេះហើយទើបត្រូវការពារខ្លួនបែបនេះ មុនពេលចេញទៅដំណើរកំសាន្តនៅកន្លែងណាមួយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Kimberly Mark prin