ថៃ ៖ ទើបចាប់ផ្តើមទាក់ទងគ្នាបានប្រហែលជា ១ខែ ប្រសិនបើគិតត្រឹមដើមខែមករា ឆ្នាំ ២០១៨ កន្លងទៅនេះ តែតារាថៃមួយគូនេះបែរជាមិនបានបង្កើតភាពផ្អែមល្អែមជាមួយគ្នា ក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ទៅវិញ ។
ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Davika និងលោក Ter Chantavith មិនបានមានរឿងចម្រូងចម្រាសអ្វីនោះទេ ប៉ុន្តែគឺដោយសារតែ នាង Mai Davika បានបង្ហោះហើរទៅកាន់សហរដ្ឋអាមេរិច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា New York Fashion Week រីឯមិត្តប្រុសរបស់នាងគឺត្រូវបំពេញការងារនៅឯស្រុកចិន ឯណោះ ទើបបណ្តាលឲ្យថ្ងៃទិវានៃសេចក្តីស្រលាញ់កន្លងផុតទៅ ដោយមិនបានជួបផ្អែមល្អែមជាមួយគ្នា ដូចជាគូស្នេហ៍ដទៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook