CamNews

តារា 

គង់ ច័ន្ទស្រីមុំ និងគឹម សីហា ស្រក់​ទឹកភ្នែក​ ក្នុង​ថ្ងៃ​មង្គល​ការ ដោយ​សច្ចារ​ថាស្រឡាញ់​គ្នា​លុះក្ស័យ

(ភ្នំពេញ)៖ ព្រោះតែរំភើប រកអ្វីនឹងប្រៀបផ្ទឹមពុំបាន ក្នុងមង្គលដ៏ពិសេសសម្រាប់ជីវិត នៅពេលនេះ តារាសម្ដែងស្រស់សោភា កញ្ញា គង់ ច័ន្ទស្រីមុំ និងស្វាមី គឺលោក គឹម សីហា បានបង្ហាញពីក្ដីស្រឡាញ់ ចំពោះគ្នានឹងគ្នា រហូតសម្រក់ទឹកភ្នែក ហូរកាត់ផែនថ្ពាល់ របស់ពួកគេទាំងពីរ នៅចំពោះមុខភ្ញៀវកិត្តិយស រាប់រយនាក់ ពេលដែលអ្នកទាំងពីរ រំឭកពីប្រវត្តិស្នេហ៍តាំងពីគ្រាដំបូង។

កូនកំឡោះដ៏ស្រស់ស្អាត លោក គឹម សីហា បានបង្ហើរសំនៀង មួយបទអមដោយទឹកភ្នែក រលីងរលោង អួលដើមក មានចំណងជើងថា«ពេលណាយើងចាស់ទៅ» រហូតដល់ភ្ញៀវកិត្តិយស ទះដៃអបអរសាទរព្រោងព្រាត ហើយបាននិយាយរំឭកពីការតស៊ូ ក្នុងដំណើរស្នេហានេះ តាំងពីជួបគ្នាដំបូង រហូតដល់ថ្ងៃមង្គលការ ។ លោក គឹម សីហា បានថ្លែងនៅចំពោះមុខភ្ញៀវកិត្តិយស ទាំងអស់ថា លោកពិតជាស្រឡាញ់ ស្រីមុំ ជាភរិយាខ្លាំងណាស់ ប៉ុន្តែលោកតែងតែលាក់ទំហំចិត្តនេះ មិនឲ្យអនាគតប្រពន្ធដឹងនោះឡើយ តែពេលនេះ លោកសូមបើកបេះដូងបង្ហាញថា លោកមិនអាចរស់នៅអត់មានស្រីមុំ ជាភរិយាបាននោះទេ ។ លោកសច្ចារថា នឹងស្រឡាញ់គ្នាលុះថ្ងៃស្លាប់។

ចំណែកកូនក្រមុំ ដ៏ស្រស់ស្អាត គង់ ច័ន្ទស្រីមុំ ឯណេះវិញ ក៏បានសម្រក់ទឹកភ្នែក នៅលើវេទិកា និងនិយាយទាំងរដិបរដុប ព្រោះតែរំភើបខ្លាំងពេក ប្រាប់ដល់ភ្ញៀវកិត្តិយសថា នាងពិតជាសប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ហើយក៏អរគុណចំពោះក្ដីស្រឡាញ់របស់ ស្វាមី ដែលបានផ្ដល់ឲ្យយ៉ាងធំធេង នៅក្នុងថ្ងៃនេះ ។

សូមទស្សនារូបភាពទាំងស្រុង ដែលភ្នាក់ងារ Khmertalking បានផ្តិតយកដោយផ្ទាល់ ក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ នៅក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភោគីត្រា៖

-អាន ៖ យ៉ាន លីនដា ជូន​កា​ដូ​រ កន្លែង​ក្រេប​ទឹក​ឃ្មុំ​៣​យប់​៤​​ថ្ងៃ សម្រាប់​ គង់ ច័ន្ទស្រីមុំ និង គឹម សីហា នៅ​លើកោះ Ma​ldiv​es

- អាន ៖ គង់ ច័ន្ទស្រី​មុំ រៀបមង្គលការ គគ្រឹកគគ្រែង ថ្ងៃនេះ ជិត ១០០តុ នៅសណ្ឋាគារ សូហ្វីតែល

 



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Kong chansreymom Star news local news