CamNews

តារា 

Sweet ទៀតហើយ! ឃើញហើយប្រាកដជាច្រណែននាង Kimberly និង Mark prin ជាមិនខាន!

ព័ត៌មានកំសាន្ត ៖ អ្នកណាៗក៏បានដឹងថា តារាសម្តែងដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃដែលស្រលាញ់គ្នាខ្លាំង និងតែងតែបង្ហោះភាពផ្អែមល្អែមនៅលើបណ្តាញសង្គមជារឿយៗគឺនាង Kimberly និងកំលោះសង្ហាលោក Mark prin ។ 

កាលពីថ្ងៃទី ០១ ខែមករានេះ គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា បានចងក្រងរូបថតចាស់ថ្មីជាច្រើនសន្លឹក ដោយនៅក្នុងនោះគឺសុទ្ធតែជារូបថតរបស់នាង​ Kimberly និងលោក Mark prin ក្នុងគ្រាផ្អែមល្អែមរបស់ពួកគេ ដែលធ្លាប់បានសាងជាមួយគ្នាជាច្រើនឆ្នាំមកនេះ ។

ក្រុមអ្នកគាំទ្របាននាំគ្នាទាយថា ស្នេហារបស់តារាទាំងពីរដួងនេះអាចនឹងឈានដល់ដំណាក់កាលចូលរោងការ ដោយសារតែគ្រួសារទាំងសងខាងបានដឹងលឺ ព្រមទាំងមិនបានជំទាស់អ្វីទាំងអស់ ។ ហើយម្យ៉ាង​វិញទៀត ទាក់ទងគ្នាជាង ៣ ឆ្នាំមកហើយ ក៏មិនដែលលេចលឺព័ត៌មានថា អ្នកទាំងពីរចង់ដោះដៃចោលគ្នាម្តងណាដែរ ផ្ទុយទៅវិញមានតែផ្អែមល្អែមជាមួយគ្នាដូចស្រមោចនិងស្ករ បេះពីគ្នាមិនចង់ចេញទាល់តែសោះ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Kimberly Mark prin