ទំនើបមែន ៖ ការប្រកាសជាផ្លូវការររបស់សម្ភារៈបន្ទប់ទឹកដ៏ទំនើបដែលមិនធ្លាប់មានពីមុនមក ពេលនេះបានមកដល់កម្ពុជាហើយ ។
‘Pætchwork/ Collection ជា Collection ការ៉ូ និងសម្ភារៈបន្ទប់ទឹក ព្រមទាំងរ៉ូប៊ីណេ ដ៏ល្បីល្បាញលើពិភពលោករបស់COTTO ដែលត្រូវបានរចនាដោយអ្នកឌីហ្សាញជនជាតិអ៊ីតាលី ពេលនេះបានចូលមកដល់ទីផ្សារកម្ពុជាហើយ បន្ទាប់ពីបានមើលឃើញពីសក្តានុពលសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកើនឡើងនៃវិស័យសំណង់។
‘Pætchwork/ Collection គឺជាកិច្ចសហប្រតិបត្តិការរវាងCOTTO និងអ្នកឌីហ្សាញមកពីអ៊ីតាលី លោក Piero Lissoni ។ ‘Pætchwork/ Collection ត្រូវបានបង្កើតឡើង ដោយការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងរូបរាងសាមញ្ញ រចនាបទទំនើបតែមួយគត់ និងភាពស្រស់ស្រាយ។ នេះគឺជាសមិទ្ធផលដ៏មោទនភាពបំផុតរបស់កម្ពុជាដែលមានផលិតផលម៉ាកល្បីលំដាប់ពិភពលោកប្រកបដោយគុណភាព សោភណភាព និងមានរចនាបទ។
លោក Piero Lissoni គឺជាស្ថាបត្យករម្នាក់ក្នុងចំណោមស្ថាបត្យករល្អបំផុតក្នុងឧស្សាហកម្មស្ថាបត្យកម្មសកលលោក ហើយត្រូវបានគេទទួលស្គាល់នូវស្នាដៃជាច្រើនរបស់គាត់ផ្នែកស្ថាបត្យកម្មនិងការឌីហ្សាញ គ្រឿងសង្ហារឹមម៉ាកល្បីៗជាច្រើននៅក្នុងទ្វីបអឺរ៉ុប ដូចជាBenetton, Boffi, Cappellini, Fantini, Glas Italia, Kartell, Lema and Living Divani។ លោក Piero Lissoni បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន និងត្រូវបានបញ្ចូលជាផ្លូវការទៅក្នុង Hall of Fame of Design ក្នុងទីក្រុងញូវយ៉ក ឆ្នាំ២០០៥ ដែលជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតក្នុងឧហ្សាហកម្មស្ថាបត្យកម្មនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ លោក Anuvat Chalermchai នាយកពាណិជ្ជសញ្ញា COTTO បានមានប្រសាសន៍ថា«ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់ COTTO ។ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការកើនឡើងនូវគម្រោងពាណិជ្ជកម្មព្រមទាំងលំនៅដ្ឋានជាច្រើនផងដែរ។ COTTO បានធ្វើការយ៉ាងសកម្មដើម្បីនាំមកនូវផលិតផលដែលបានឌីហ្សាញយ៉ាងស្រស់ស្អាត ជាមួយនិងបច្ចេកវិទ្យាល្អបំផុតសម្រាប់ទីផ្សារកម្ពុជា»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ COTTO បានបង្ហាញខ្លួនក្នុងនាមជាក្រុមហ៊ុនលំដាប់ពិភពលោកខាងផលិតឥដ្ឋការ៉ូ និងសម្ភារៈបន្ទប់ទឹក។ តម្លៃស្នូលរបស់ COTTO គឺគុណភាពនិងសេវាកម្ម ដែលផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាឈានមុខគេនិងការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីចំណង់ចំណូលចិត្តរបស់ អតិថិជន។ COTTO តែងតែខិតខំ ស្វែងយល់ពីអតិថិជន នៅគ្រប់ប្រទេសដែលយើងផ្គត់ផ្គង់ដើម្បីកែលម្អជាប្រចាំ និងបំពេញតំរូវការដែលកំពុងតែកើនឡើង។
ក្រៅពី ‘Pætchwork/ Collection , COTTO បានបង្ហាញជូននូវ Collection ថ្មីបំផុតដូចជា ចានបង្គន់ និងឡាបូ Simply Modish Collection និង ឥដ្ឋការ៉ូព័រសឺឡែន 2017 ដែលឆ្លើយតបចំពោះតម្រូវការគម្រោងពាណិជ្ជកម្មនិងលំនៅដ្ឋាន នៅក្នុងប្រទេសកម្ពុជា។
ពត៌មានលម្អិតបន្ថែម អំពី Collection ថ្មីបំផុតរបស់COTTO អាចស្វែងរកបាននៅតាមគេហទំព័រ www.cotto.com និងទំព័រហ្វេសប៊ុកwww.facebook.com/cottoofficialkh ៕
ដោយ ៖ គន្ធា