(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើមួយ បានកើតឡើង ខណៈដែលរូបភាពមួយសន្លឹក ដែលឈរថតជុំគ្នារវាងសិល្បករ-សិល្បការិនី មានគា្នប្រមាណជាង១០នាក់ គ្រាទៅចូលរួមពិធីបុណ្យខួបគំរប់៧ថ្ងៃ សពអតីតតារាចម្រៀង និងសម្តែង លោក រាជ បូរី កាលពីថ្ងៃទី២១ មេសា ហើយស្រាប់តែឃើញ មានដៃមនុស្សចំឡែក នៅក្បែត្រគៀក លោក ម៉ា ដូណា ដែលមានការសង្ស័យថា ជាដៃខ្មោច។
បន្ទាប់ពីរូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកភ្លាមៗនោះ មានមហាជនជាច្រើនបានសម្តែង អាម្មណ៍ងឿងឆ្ងល់គ្រប់គ្នា នៅពេលឃើញដៃចម្លែក ដាក់ត្រង់ចំណុចត្រកៀក របស់តារាសម្តែងលោក ម៉ា ដូណា ។ មានមតិជាច្រើន បានលើកឡើងលក្ខណៈសង្ស័យថា ជាដៃខ្មោច ។ ដោយឡែកខ្លះទៀតថា ប្រហែលមិនមែនបែបនេះ អាចជាបច្ចេកទេសនៃការថត ដើម្បីបង្កឲ្យមានការចាប់អារម្មណ៍។
ឆ្លើយតបចំពោះ បញ្ហាបង្កការភ្ញាក់ផ្អើលខាងលើនេះ តារាប្រុសលោក អ៉ឹម ជីវ៉ា ដែលបានទៅចូលរួមកម្មវិធី ជាមួយលោក ម៉ា ដូណា បានសរសេរបញ្ជាក់ នៅលើហ្វេសប៊ុកថា «ម្សិលមិញមានការភ្ញាក់ផ្អើល បន្ទាប់ពីខ្ញុំបាទ post រូបភាព ដែលឃើញមានដៃចម្លែក គឺមិនមែនជារូបភាពកាត់តទេ គឺជារូបភាពពិតៗ វាថតជាប់ក្នុងកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំ ( អ៉ឹម ជីវ៉ា ) តែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺសូមឲ្យមិត្ត Facebook ទាំងអស់ កុំគិតក្នុងផ្លូវអាក្រក់ណាមួយ វាគ្រាន់តែជាការថតខុសបញ្ចេកទេស តែប៉ុណ្ណោះ.!»។
លោក អ៉ឹម ជីវ៉ា បានបន្តថា រីឯដៃចំឡែកដែលជាប់នឹងហោប៉ៅ លោក ម៉ា ដូណា មិនមែនជាដៃខ្មោច ឬព្រាយបិសាចមកពីណាទេ គឺជាដៃរបស់លោក ម៉ា ដូណា ។ បងប្អូនអ្នកសិល្បករភាគច្រើន ដឹងហើយថា ជាទូទៅ ម៉ា ដូណា ពេលថតរូបម្តងៗមិនដែលនៅស្ងៀមឡើយ គឺរេចុះឡើង លើកដៃចុះឡើង ដែលគេតែងតែហៅឈ្មោះក្រៅថា "មីសេះ" !! ហើយដៃដែលឃើញមួយកំណាត់នេះ គឺជាដៃរបស់ ម៉ា ដូណា ដែលរេចុះឡើងនៅមិនស្ងៀម មិនមែនជាដៃកាត់ត ឬខ្មោចព្រាយបិសាច មកពីណាឡើយ»។
លោក អ៉ឹម ជីវ៉ា សង្កត់ធ្ងន់ថា «អាស្រ័យដូចបានជូនពត៌មាន ខាងលើនេះ សូមបងប្អូនកុំយករូបភាព ដែលថតក្នុងបុណ្យសពរបស់លោក រាជ បុរី គិតក្នុងផ្លូវអវិជ្ជមាន ឬបំផុសបំភិតបំភ័យឲ្យសោះ ចៀសវាងប៉ះពាល់ ដល់សតិអារម្មណ៍របស់មិត្ត Facebook និងសាមីខ្លួន »។
ប៉ុន្តែទោះបីជាមានការបញ្ជាក់បែបនេះ ក៏ពិតមែន នៅតែមានមតិសង្ស័យដដែល ព្រោះបើសង្កេតមើលយូរទៅ គឺពិតជាពុំមែនជាដៃរលោក ម៉ា ដូណា ឡើយ ព្រោះដៃទាំងពីររបស់ ម៉ា ដូណា បានកាន់ទូរស័ព្ទឃើញយ៉ាងច្បាស់ក្រឡែត។ ដូច្នេះរឿងនេះ នៅតែជាមន្ទិលរបស់មហាជនដដែល៕
- អាន ៖ ៣ម៉ោងចុងក្រោយ Account ហ្វេសប៊ុក លោក រាជ បូរី នៅ Active នៅឡើយ ក្រោយលោកចែកឋាន ?
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង