ភាពយន្ត ៖ តាមដានជក់ចិត្ត តាំងតែពីដើម ដល់ចប់ ខណៈសើចគ្រប់រសជាតិ សើចគ្រប់រូបភាព តាមរយៈការទស្សនាខ្សែភាពយន្តថ្មីទើបតែមកដល់ ពោល ជាខ្សែភាពយន្តបែបកំប្លុកនិង កំប្លែង នោះគឺខ្សែ ភាព យន្ត Zoolander 2 ឬ កំពូលអ្នកបង្ហាញម៉ូត ហ្សូឡេនដឺ វគ្គ ២ ដែលចាប់បញ្ជាំង ហើយ នៅតាម បណ្តា រោងភាពយន្តទំនើបៗក្នុង រាជធានីភ្នំពេញ នៅថ្ងៃ ១៨ កុម្ភៈ នេះតទៅ ហើយ ។
គួរបញ្ជាក់ថា ខ្សែភាពយន្ត កំប្លែង Zoolander 2 ចូលរួម សម្តែង ដោយតួអង្គសំខាន់ៗរួមមានដូចជា តារាដ៏ស្រស់ស្អាតរបស់អេស្ប៉ាញ នាង Penelope Cruz ផលិតករភាពយន្តកំប្លែងអាមេរិកលោក Ben Stiller លោក Owen Wilson លោក Will Ferrell និងលោក Justin Theroux ជាដើម។ជាការពិតកំពូល តារាម៉ូឌែល Derek Zoolander សំដែងដោយ Ben Stiller នឹងមានវត្តមាន នៅក្នុងខ្សែភាពយន្តកំប្លែង Zoolander ជំនាន់ទី ២ ក្នុង ឆ្នាំ ២០១៦នេះ ខណៈ ខ្សែភាពយន្តនេះត្រូវបានថតនៅប្រទេស អុីតាលី ដែលជាប្រទេស ពេញនិយមនូវម៉ូតសំលៀក បំពាក់ប្លែកៗ ដូច្នេះ ជ្រាបកាន់តែច្បាស់ រង់ចាំទស្សនា និង តាមដានខ្សែភាពយន្តថ្មី មួយរឿងនេះទាំងអស់គ្នា ។
យ៉ាងណាមិញ វេលាល្ងាចថ្ងៃ ពុធ ទី១៧កុម្ភៈ ម្សិលមិញនេះនៅឯសាលរោងភាពយន្ត Legend សាខា TK Avenue មានព្រឹត្តិការណ៍ដ៏គួរ អោយ ចាប់ អារម្មណ៍ មួយបានកើតឡើង ដែលជាហេតុនាំ អោយ មានការចាប់អារម្មណ៍ពីសំណាក់មហាជន ទូទៅ នោះគឺ ការចាក់បញ្ជាំងថ្ងៃដំបូង ភាពយន្ត Zoola - nder 2 អមជាមួយនឹងការដើរម៉ូតប្លែកៗ បែបកំប្លែង ពីតារាកំប្លែងស្រីទើបតែរះ សៀវ លុងនី ក៏ដូចជា តារាកំពូលខាងលេងម៉ូត ហ្វេសសិនប្លែកៗ រំដួលលិចទឹក ជាដើម ។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face - book. com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕