ព័ត៌មានកំសាន្ត ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងអឺនធឺណិតអំពីទង្វើអសីលធម៏របស់ពិធីការនីម្នាក់ក្នុងកម្មវិធី ABC 3 Spring ដែលបានផ្លោះរំលងតុ ហើយក៏បានផ្ទុះការរិះគន់ពីមហាជនតែម្តងទៅ ។
ប៉ុន្តែភាពខុសសីលធម៏នោះគឺមិនត្រូវបានទទួលយកឡើយ ប៉ុន្តែបែរជាមានពិធីការនីម្នាក់ទៀត បានមកជេ និងស្តីថាបកមកឲ្យអ្នករិះគន់ទៅវិញ ធ្វើឲ្យប្រិយមិត្តជាច្រើនមិនពេញចិត្ត ព្រមទាំងមន្រ្តីក្រសួងព័ត៌មានសម្រេចចិត្តបិទវិទ្យុ ABC 3 Spring តែម្តងទៅ ប៉ុន្តែរឿងនេះនៅមិនទាន់បានចប់នៅឡើយទេ ស្រាប់តែផ្ទុះរឿងជាមួយនិងតារាហ្វេសប៊ុកដែលសម្បូរវោហា ចេញវីដេអូមួយ ព្រមទាំងមានក្រុមអ្នកគាំទ្រជាច្រើនចូលខមមិនថា ពេញចិត្តជាមួយនិងឃ្លឹបវីដេអូរបស់លោក ស្ទើរគ្រប់ៗគ្នាតែម្តង ។
ក្នុងនោះដែលគឺតារាហ្វេសប៊ុក PeyPey Dy បានថតឃ្លឹបវីដេអូផ្ញើរទៅឲ្យ ពិធីការនីម្នាក់ដែលមានឈ្មោះថា ច្រឹប ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូរបស់ តារាហ្វេសប៊ុក PeyPey Dy នៅខាងក្រោមទាំងអស់គ្នា ចង់ដឹងថា គាត់និយាយបែបណាខ្លះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB