CamNews

តារា 

តារា​ហ្វេសប៊ុក​ peypey Dy បាក់ស្បាត​ ព្រោះ​មាន​គេ​ជេរ​ច្រើនពេក

តារាហ្វេសប៊ុកជាច្រើន បានរះលើបណ្ដាញ សង្គមដ៏ពេញនិយម មួយនេះ ប៉ុន្តែបច្ចុប្បន្នគេសង្កេត
ឃើញថា នៅសល់តារា ហ្វេសប៊ុកមួយ ដែលរះបានយូរជាងគេ ថែមទាំងមាន អ្នកគាំទ្រជាង ១៣០
ពាន់នាក់ ជាចំនួនមួយច្រើន ជាងតារាសម្ដែង និងតារាចម្រៀងល្បីៗ មួយចំនួន គឺលោក peypey
Dy ។ តារាហ្វេសប៊ុករូបនេះ បានទាញទម្លាក់តារា ហ្វេសប៊ុកដ៏ទៃ អស់រលីង ដោយសារតែភាព ប៉ិន
ប្រសប់របស់ខ្លួន ក្នុងការនិយាយស្ដី ឌឺដងដាក់គ្នា ។

ថ្មីៗនេះ តារាហ្វេសប៊ុក peypey Dy បានបង្ហោះវីដេអូមួយ បាននិយាយពីការ ឈប់បង្ហោះ( Post)
វិដេអូជាបន្តទៀត ធ្វើអ្នកគាំទ្រ ទាំង ១៣០ ពាន់នាក់ ភ្ញាក់ផ្អើលមិនតិចទេ ។ ក្នុងនោះមានទាំង តារា
ល្បីមួយចំនួន ទៀតផង ជាអ្នកគាំទ្រតារាហ្វេសប៊ុកនេះ ។ ព្រោះពួកគេតែងតែ មើលវីដេអូ សម្ដែង
ប្លែកៗរបស់លោក មុនពេលចូលគេង អ្វីដែលគេស្ងប់ស្ងែង បំផុតនោះ លោកអាចធ្វើ ស្រីក៏ស្អាត ធ្វើ
ប្រុសក៏សម ។ បើនិយាយឲ្យចំ មនុស្សសាមញ្ញម្នាក់ មិនមានភាពលេចធ្លោពីមុន ក្នុងសិល្បៈអ្វីសោះ
ស្រាប់តែមានមនុស្ស រាប់ពាន់នាក់មកគាំទ្រ និងចាំមើលវីដេអូ ដែលគេបង្ហោះ មិនមែនជារឿងធម្មតា
ឡើយ ។

ទាក់ទងនឹងវិធាការ ចាកចេញពីហ្វេសប៊ុក របស់ peypey Dy នេះ រូបគេបានប្រាប់ LookingTODAY
ថា ការពិតទៅលោកមិនទាន់សម្រេចចិត្តថា ឈប់ ឬក៏បន្តទៀតទេ ព្រោះពេលនេះ លោកហាក់អស់
កម្លាំងចិត្ត ដោយសារលោកធ្វើនេះ មិនបានលុយមក សូម្បីតែមួយរៀល ព្រោះតែចង់ឃើញ ស្នាម
ញញឹម អ្នកគាំទ្រមុនពេល គេងប៉ុណ្ណោះ ។ ដោយសារម៉ាក់របស់លោក មិនសូវសប្បាយចិត្តផង
លោកត្រូវគេជេរផង ហាក់បាក់ទឹកចិត្តណាស់ តែក្រោយពីអ្នកគាំទ្រ ចេះតែផ្ដល់កម្លាំងចិត្ត លោក
ហាក់មានសង្ឃឹម ឡើងវិញហើយ ។ លោកបន្តថា មិនទាន់ដឹងថា ត្រូវផុសវីដេអូជាបន្តទៀត ឬយ៉ាង
ណាទេ តែគំរោងមួយច្បាស់ គឺចុះចែកអំណោយ ជាមួយ កញ្ញា ពេជ្រ សោភា នៅថ្ងៃ ០៧ បន្ទាប់ពី
នាងត្រលប់ពីអាមេរិក ។

តារាហ្វេសប៊ុកវ័យក្មេង ម្នាក់នេះ ថ្វីដ្បិតតែមិនទាន់ ល្បីល្បាញខ្លាំង ក្នុងពិភពសិល្បៈ តែលោកមាន
ទេពកោសល្យ ខាងច្នៃសម្លៀកបំពាក់។ ចំណែករឿងតុបតែង មុខវិញ មិនបាច់និយាយទេ ប្រៀប
បាននឹង អ្នកផាត់មុខ ដ៏ជំនាញម្នាក់ ។ ការពិតលោកគ្រាន់តែ ជានិស្សិតសាមញ្ញម្នាក់ នៅសាលា
ស៊ីតិចប៉ុណ្ណោះ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: peypey dy entertainment khmer star facebook star