(ញូវយ៉ក)៖ គូស្វាមីភរិយាថ្មោងថ្មី រស់នៅទីក្រុងញូវយ៉ក បានរៀបចំពិធីរៀបការរបស់ខ្លួន ឲ្យមានលក្ខណៈប្លែកពីគេ និងចំណាយលុយតិច ដោយពួកគេសម្រេចចិត្តផ្លាស់ប្តូរ ពិធីស្បថស្បែរ នៅចំពោះមុខក្រុមគ្រួសារ មិត្តភក្តិនិងភ្ញៀវរាប់រយនាក់ទៀត មកធ្វើដំណើរកំសាន្ត នៅលើកោះមួយតាមកប៉ាល់វិញ ដោយមានភ្ញៀវចូលរួមប្រមាណ ៨០នាក់ប៉ុណ្ណោះ។
Keith Haskel អាយុ៣០ឆ្នាំ បានរៀបការជាមួយ Bethany Hall អាយុ៣២ឆ្នាំ និយាយថា ពួកគេធ្វើដំណើរកំសាន្ត តាមកប៉ាល់ក្នុងថ្ងៃដ៏វិសេសរបស់ខ្លួន ទៅកាន់កោះ Staten ដែលនាវាចាកចេញ ពីរដ្ឋ Manhattan រយៈពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ហើយបន្ទាប់ពីបង្ហាញស្នាមថើប ដល់គ្នាបញ្ជាក់ក្តីស្នេហ៍រួច គូស្វាមីភរិយាទាំងពីរក៏អញ្ជើញភ្ញៀវ ទាំង៨០នាក់ទៅទទួលទានអាហារ នៅក្រុង Brooklyn ដោយជិះរថភ្លើងក្រោមដី។
ខណៈកំពុងធ្វើដំណើរជាមួយភ្ញៀវ ជាច្រើននាក់ស្វាមីភរិយាមួយគូនេះ បានរាំលេងកំសាន្តក្នុងរថភ្លើងក្រោមដី យ៉ាងរីករាយទម្រាំធ្វើដំណើរ ទៅដល់ Brooklyn៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង