(អាមេរិក)៖ បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងទៅលើភាពយន្តរឿង Fast & Furious, កំពូលតារាសម្ដែង Vin Diesel បានងាយ ត្រឡប់ទៅដឹកនាំរឿង «xXx: The Return of Xander Cage» ដែលជាវគ្គទី៣ នៃខ្សែភាពយន្ត «xXx»។
សម្រាប់វគ្គថ្មីនេះ តារាសម្ដែង Vin Diesel បានប្រកាសឲ្យដឹងថា លោកនឹងនាំយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសម្រាប់ទស្សនិកជន ព្រោះថា វានឹងប្រមូលផ្ដុំដោយកំពូលតារាសម្ដែងល្បីៗមកពីឥណ្ឌា ចិន ថៃ និងហូលីហ្វូដ ដែលមានដូចជា កំពូលតារាសម្ដែងជើងចាស់ នៅក្នុងពិភពហូលីហ្វូដលោក Samuel L. Jackson, នាង Nina Dobrev, កំពូលតារាចម្រៀងរ៉េប Ice Cube (តួឯងនៅក្នុងរឿង xXx វគ្គ២), នាង Ruby Rose, លោក Conor McGregor, លោក Andrey Ivchenko, នាង Deepika Padukone កំពូលតារាសម្ដែងមកពីឥណ្ឌា, តារាសម្ដែងខ្មែរសូរិន Tony Jaa, កំពូលតារាសម្ដែងចិន Jet Li ដែលគេស្គាល់ថា លី លានជា និងជាចុងក្រោយគឺលោក Vin Diesel។
រឿង «xXx: The Return of Xander Cage» នឹងត្រូវដាក់បញ្ចាំងនៅឆ្នាំ ២០១៧ ដោយលោក Vin Diesel បានរំពឹងថា វានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី