CamNews

តារា 

នាង Yaya ញញឹមបិទមាត់អត់ជិត ពេលដឹងថា Nadech នឹកនាងរហូតដល់ថ្នាក់ធ្វើបែបនេះ!!

ថៃ ៖ ដោយសារតែការងារមិនជាប់ជំពាក់គ្នា ទើបធ្វើឲ្យ លោក Nadech Kugimiya និងនាង Yaya Urassaya មិនសូវបានជួបគ្នា ចំនែកឯរូបថតនៅលើគណនីអុិនស្រ្តាក្រាមមិនសូវជាបង្ហោះជាមួយគ្នាញឹកញាប់ ទើបធ្វើឲ្យកាសែតនិងហ្វេនៗមានចម្ងល់តែងតែចោតជាសំណួរដល់គូស្នេហ៍មួយគូនេះ គ្រប់ពេលដែលពួកគេចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ហើយថ្មីៗនេះ ម្តាយរបស់លោក Nadech Kugimiya បានបង្ហោះរូបថតមួយសន្លឹកនៅបណ្តាញសង្គមដែល តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះ កំពុងតែគេង ដោយពាក់អាវបោះពុម្ភរូបនាង Yaya Urassaya ។ 


រូបថតមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន​ រហូតធ្វើឲ្យអ្នកកាសែតតាមសួរ Yaya Urassaya រហូតធ្វើឲ្យ តួស្រីក្នុងរឿង "បងប្រុសកំពូលកូរ" រូបនេះញញឹមបិទមាត់មិនជិតព្រោះតែអៀននឹងការសួរចំៗពេក ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Nadech Kugimiya Yaya Urassaya