CamNews

ភាពយន្ត 

ស្នាដៃថ្មីរបស់ Disney Pixar រឿង Coco កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ

កំសាន្ត ៖ មុននឹងចាប់ផ្តើមនិយាយអំពីរឿង   Coco នេះសុំប្រាប់មួយថាគួរតែយកក្រដាសជូតទឹកភ្នែកទៅជាមួយផង បន្ទាប់ពីការចាក់បញ្ចាំងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថាទស្សនិកជនមួយចំនួនធំមានអារម្មណ៍រំភើបជាមួយនឹងសាច់រឿងរហូតហូរទឹកភ្នែក  ហើយកុំទៅយឺតណា ព្រោះមុននឹងធ្វើការចាក់បញ្ចាំងរឿង Coco យើងនឹងបានទស្សនារឿង Olaf’s Frozen Adventure រយៈពេល២១នាទីជាមុនសិន។  

ឥឡូវចូលមកសាច់រឿង Coco វិញ ផ្ទុយពីការហាមមិនឲ្យសមាជិកនៃគ្រួសារចូលប្រលូកក្នុងវិស័យចម្រៀងក្នុងរយៈពេលជាយូរមកហើយ ក្មេងប្រុសឈ្មោះ Miguel អាយុ១២ឆ្នាំដែលជាសមាជិកម្នាក់ក្នុងគ្រួសារនោះមានក្តីស្រមៃចង់ក្លាយជាអ្នកសិល្បៈផ្នែកចម្រៀងដ៏ល្បីដូចជាតារាក្នុងដួងចិត្តរបស់គេគឺ Ernesto de la Cruz។ នាពេលមួយនៃបុណ្យ Dia de los Muertos ( ថ្ងៃនៃសេចក្តីស្លាប់) Miguel ជាមួយនឹងឆ្កែរបស់គេមានដើរកាត់សារមន្ទីរមួយដែលគេធ្វើឡើងដើម្បីតំនាងឲ្យ de la Cruz ហើយគេក៏បានសម្រចចិត្តលេងហ្គីតាមួយដែលគេដាក់តាំងនៅទីនោះ ប៉ុន្តែហ្គីតានោះមិនមែនជារបស់ធម្មតានោះទេ នៅពេលដែលគេចាប់ទាញខ្សែវាមកលេង វាបានធ្វើឲ្យពួកគេទាំងពីរចូលទៅក្នុងពិភពនៃសេចក្តីស្លាប់។ នាពេលនោះផងដែរជាពេលមួយដែលពួកគេបានជួបប្រទះនឹងអ្នកលេងល្បិចដ៏សង្ហាម្នាក់ឈ្មោះ Hector ហើយក៏បានសិក្សាអំពីប្រវតិ្តនៃគ្រួសាររបស់ខ្លួន ក៏ដូចជាបានរកឃើញនូវចំនងរវាងគេ និងតារាជាទីស្រឡាញ់របស់គេផងដែរ។ រឿងជាច្រើនដែលនឹកស្មានមិនដល់ក៏បានកើតឡើងនៅទីនោះ។

រឿង Coco នេះផ្ទាល់ក៏ជាស្នាដៃផលិតរបស់ Disney Pixar ដែលធ្លាប់ផលិតរឿងដូចជា Up, Inside Out, Finding Dory, The Good Dinosaur និងរឿងជាច្រើនទៀតផងដែរ។ កុំភ្លេចទៅទស្សនាដំណើរផ្សងគ្រោះថ្នាក់របស់ Miguel នៅក្នុងភាពយន្តគំនូរជីវចលរឿង Coco នៅថ្ងៃនេះគ្រប់រោងភាពយន្ត។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព​ ៖ Westec Media Limited 


Tags: Movie Article Disney Pixar Coco