CamNews

ប្លែកៗ 

ប្រទេសតែមួយគត់ក្នុងពិភពលោក ដែលហាមស្ដ្រីមិនឱ្យបើកឡាន

សេចក្ដីស្នើច្បាប់ស្ដីអំពីការអនុញ្ញាតឱ្យស្ដ្រីអាចបើកបររថយន្តនៅអារ៉ាប៊ីសាអូឌីត ត្រូវបានទាត់
ចោល នេះបើតាមទំព័រសារព័ត៌មាន Independent។

អារ៉ាប៊ីសាអូឌីត គឺជាប្រទេស​តែមួយគត់ក្នុងពិភពលោកដែលហាម​ស្ដ្រី​បើកបរ​រថយន្ត

ក្រុមប្រឹក្សាផ្ដល់យោបល់ដែលមានឥទ្ធិពលបំផុតរបស់អារ៉ាប៊ីសាអូឌីត បានបដិសេធមិនពិចារណា
ទៅលើការស្នើឱ្យមានការអនុញ្ញាតឱ្យស្ដ្រីអាចបើកបររថយន្ត។ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសតែ
មួយគត់ក្នុងពិភពលោកដែលហាមមិនឱ្យស្ដ្រីបើកបររថយន្ត។

ជាក់ស្ដែង សមាជិកប្រុសម្នាក់របស់ក្រុមប្រឹក្សា Shura ដែលជាក្រុមប្រឹក្សាផ្ដល់យោបល់ផ្លូវការ
សម្រាប់មហាក្សាត្រ Salman របស់អារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការពិចារណាទៅលើការអនុ
ញ្ញាតឱ្យស្ដ្រីអាចបើកបររថយន្ត នេះបើតាមសំដីរបស់សមាជិកម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់ទី
ភ្នាក់ងារសារព័ត៌មាន AFP។

ក៏ប៉ុន្តែ ការស្នើនេះមិនទទួលបានការគាំទ្រច្រើនជាង ៥០% ក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន
១៥០នាក់ (ក្នុងនោះមានស្ដ្រី៣០នាក់) ដើម្បីអាចធ្វើការពិចារណាលើការសេចក្ដីស្នើនេះ។ ក្រុម
ប្រឹក្សា Shura មានសិទ្ធិស្នើច្បាប់ជាមួយព្រះមហាក្សត្រ ប៉ុន្តែ មិនមានសិទ្ធិអនុម័ត និងអនុវត្តច្បាប់។

កាលពីខែមេសាកន្លងទៅ ព្រះរាជបុត្រា Mohammed bin Salman Al Saud បានឱ្យដឹងថា ប្រទេស
នេះ មិនទាន់ត្រៀមខ្លួនជាស្រេចនៅឡើយចំពោះការដែលអនុញ្ញាតឱ្យស្ដ្រីអាចបើកបររថយន្ត។
អាចារ្យធំម្នាក់របស់ប្រទេសនេះ ក៏បានយល់ថា ស្ដ្រីនឹង “ប្រឈមនឹងមុខបីសាច” បើសិនជាពួកគេ
បើកឡាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Independent


Tags: អារ៉ាប៊ីសាអូឌីត ហាម​ស្ដ្រី​បើកឡាន