CamNews

តារា 

ស្អីគេ! តួស្រីនិយមលេងរឿងដណ្តឹងប្រុស Surprise ខួបកំណើតប្តីលក្ខណៈបែបនឹង? (វីដេអូ)

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងស្រីដែលនិយមលេងតួឈ្នានីន ដណ្តើមប្រុសជារឿយៗ គឺនាង Noey chotika បានបង្កការភ្ញាក់ផ្អើលដល់ស្វាមីជាទីស្រលាញ់របស់នាង ដោយទិញនំខួបកំណើតតូចមួយសម្រាប់ស្វាមី ។ ថ្វីត្បិតតែនំខួបកំណើតមានរូបរាងតូច និងគ្មានលក្ខណៈធំដុំអ្វីក៏ពិតមែន ប៉ុន្តែវាមានន័យសម្រាប់នាង Noey chotika និងស្វាមីយ៉ាងខ្លាំង​ ។ 

មុនពេលផ្លុំទានស្វាមីរបស់តារាស្រីរូបនេះបានថើបនាង ដោយក្តីសុខនិងភាពកក់ក្តៅ ក្រោយពីផ្លុំទាន អ្នកទាំង ២ ក៏បាននាំគ្នាថើបមាត់គ្នា ដោយពោរពេញទៅដោយសុភមង្គលក្នុងលក្ខណៈជិវិតគូរបស់ពួកគេ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Noey chotika និងស្វាមីរបស់សេដ្ឋីទ្រព្យមហាសាលារបស់នាង មុនពេលរៀបការបានស្វែងយល់ចិត្តគ្នាអស់រយៈពេល ជាង ៦ ឆ្នាំឯណោះ ហើយក្រោយពេលរៀបការក៏រស់នៅចុះសម្រុងគ្នាល្អដែរ ជាងនេះទៅទៀតអ្នកទាំង ២ សម្រេចចិត្តគ្រោងនឹងយកកូននៅឆ្នាំក្រោយ ៕

 

HBD naka my ❤️

A video posted by เนย โชติกา (@noeychotika) onDec 18, 2016 at 9:01am PST








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Noey chotika Mark prin Kimberly