CamNews

ភាពយន្ត 

ក្រលេកមើល កាំភ្លើងយន្តដ៏ចំលែក នៅក្នុងរឿង Elysium

Elysium គឺជាភាពយន្តខ្នាតធំ បែបវិទ្យាសាស្ត្ររបស់ ហូលីវូដ ដែលនឹងចាប់បញ្ចាំងក្នុងពេល
ឆាប់ៗនេះហើយ ។  នៅក្នុងរឿងនេះ តួឯកប្រុស Max ដែលសំដែងដោយ Matt Damon កាន់
កាំភ្លើងមួយ យ៉ាងចំលែកដែលយើង មិនធ្លាប់ឃើញពីមុនមក ។



នៅក្នុងបទសំភាសន៍មួយថ្មីៗនេះ តួអង្គ Max ប្រើប្រាស់កាំភ្លើងយន្តដ័ចំលែកមួយ ដែលមាន
ឈ្មោះថា " Chemrail Gun " ដែលជាកាំភ្លើងមិនទាន់ ផលិតចេញនៅក្នុងពិភពលោកយើងនៅ
ឡើយទេ ។ ទស្សនិកជន ធ្លាប់ឃើញកាំភ្លើងប្រភេទ Railgun ចំលែកជាលើកទីមួយ នៅក្នុង
រឿងខ្នាតធំ Transformers : Revenge Of The Fallen ដែលមើលទៅស្រដៀងទៅក្នុងកាំភ្លើង
របស់យោធាអាមេរិច ។



អ្នកដឹកនាំរឿង Elysium បានប្រាប់ថា ដោយសារតែរឿងនេះ និយាយអំពីពិភពលោកក្នុងឆ្នាំ
២១៥៩ ដូចនេះហើយ កាំភ្លើងនេះអាចនឹងត្រូវគេស្រាវជ្រាវ ហើយផលិតចេញមកក្នុងពេល
ខាងមុខនេះ ។ Elysium នឹងស្វាគមន៍ទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie elysium star actor matt damon hollywood chemrail gun