CamNews

តារា 

នាង Kimberly គិតចង់រៀបការ ក្រោយគំរប់ខួបស្នេហ៍ ៤ ឆ្នាំ?

កំសាន្ត ៖ តារាសម្តែងស្រី នាង Kimberly បានទិញនាឡិកាជូនមិត្តប្រុសក្នុងដំណើរកំសាន្តក្នុងព្រៃកាលពីពេលថ្មីៗនេះ ដើម្បីទុកជាកាដូគំរប់ខួបស្នេហ៍ ៤ ឆ្នាំរបស់ពួកគេ ។ មិត្តស្រីលោក Mark prin និយាយថា កាដូនោះមិនថ្លៃទេ តម្លៃជាង ១០,០០០ បាត ប៉ុណ្ណោះ ។ 

ត្រលប់មកវិញ នៅក្នុងថ្ងៃគំរប់ខួបស្នេហ៍រយៈពេល ៤ ឆ្នាំ តួស្រីក្នុងរឿង "ស្អប់ព្រោះស្រលាញ់" ក៏ទទួលបានគ្រឿងអល្កងារម៉ាកល្បីពីមិត្តប្រុស ហើយនៅពេលដែលនាងឃើញរបស់ទាំងអស់នោះ នាងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ។ 

អ្វីដែលកាន់តែពិសេសនោះគឺ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ បង្ហើបប្រាប់ថា ចង់ពាក់រ៉ូបមង្គលការ ប៉ុន្តែអាស្រ័យទៅតាមពេលវេលានៅថ្ងៃអនាគតសិនថា​ តើមានអ្វីប្រែប្រួល ៕






ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ Banterng daily


Tags: Kimberly Mark prin