CamNews

ព័ត៌មានអន្តរជាតិ 

លោកត្រាំអះអាងថា ការបោះឆ្នោតលើកនេះ មានការបន្លំសន្លឹកឆ្នោត- តើមានភស្ដុតាងដែរ ឬទេ?

លោកប្រធានាធិបតី Donald Trump បាននិយាយថា ការបោះឆ្នោត គឺជាការបន្លំសន្លឹកឆ្នោត ចំពោះសាធារជនអាមេរិក។

លោកបាននិយាយ ស្របពេលលទ្ធផលឆ្នោតរបស់គូបដិបក្ខលោកគឺលោក Joe Biden មានចំនួនប្រកៀកប្រកិតគ្នាជាមួយនឹងលោកថា៖ “យើងនឹងប្ដឹងទៅតុលាការកំពូល ។ យើងចង់ឱ្យការបោះឆ្នោតទាំងមូលត្រូវបញ្ឈប់” ។    



ដំបូងឡើយ ​មានសន្លឹកឆ្នោតស្របច្បាប់ជាច្រើនសន្លឹក  នៅក្នុងបណ្ដារដ្ឋប្រកួតប្រជែង ដែលមិនបានរាប់ ដែលនឹងអាចធ្វើឱ្យសម្លេងឆ្នោតមានការផ្លាស់ប្ដូរ ។

ចំពោះការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត លោកត្រាំពុំបានផ្ដល់ឧទាហរណ៍ជាក់លាក់ឡើយ ហើយការសិក្សា ដែលធ្វើឡើងចំពោះការបោះឆ្នោតលើកមុនៗបង្ហាញថា ការបន្លំសន្លឹកឆ្នោត គឺកម្រនឹងកើតមានខ្លាំងណាស់ ។

ជារឿយៗ លោកត្រាំតែងធ្វើការអះអាងថា សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ ដែលត្រូវបានបញ្ជូនមកយ៉ាងគគ្រឹកគគ្រេងនាពេលនេះ ដោយតែការវិបត្ដិរាលដាលជំងឺខូវិដ ១៩ គឺជាកម្មវត្ថុនៃការបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំ ។



ពាក្យបណ្ដឹងនៃការបន្លំសន្លឹក​ឆ្នោត ដែលយើងបានឃើញសម្រាប់ការបោះឆ្នោតលើកនេះ បានបង្កើតជាពាក្យចចាមអារាមដោយគ្មានភស្ដុតាង នៅក្នុងបណ្ដាញសង្គម ។

នៅចុងខែកញ្ញា នាយកស៊ើបអង្កេតរបស់ FBI លោក Christopher Wray បាននិយាយថា ពួកលោក ពុំបានឃើញ កិច្ចខិតខំប្រឹងប្រែងបន្លំសន្លឹកឆ្នោតថ្នាក់ជាតិណាមួយ ដែលត្រូវបានសម្របស្រួលឡើយ  នៅក្នុងការបោះឆ្នោតដ៏ធំនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC