CamNews

តារា 

Nadech និយាយរឿងទិញចិញ្ចៀនពេជ្រឲ្យ នាង Yaya

កំសាន្ត ៖ តារាសម្តែងថៃ លោក nadech kugimiya បានបដិសេដរឿងទិញចិញ្ចៀនពេជ្រឲ្យ នាង Yaya នៅពេលដែលតារាស្រីរូបនេះ ពាក់ចិញ្ចៀនដៃនាង នៅថ្ងៃដែលជួបជុំគ្រួសារជាមួយនិង លោក nadech ។ 

តួប្រុសក្នុងរឿង "ចាំស្នេហ៍វិលវិញ" បាននិយាយទៀតថា គាត់មិនបានឲ្យចិញ្ចៀននោះទៅនាង Yaya ទេ ហើយគាត់ក៏មិនបានសួរថា អ្នកណាជាអ្នកឲ្យចិញ្ចៀននោះទៅនាងដែរ ។ ម្យ៉ាងវិញទៀត តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ ក៏មិនបានសុំឲ្យលោកទិញចិញ្ចៀនអ្វីឲ្យនាងដែរ ។ 

មួយវិញទៀត លោក nadech kugimiya បន្ថែមថា អ្នកគ្រប់គ្រងនឹងបង្កើតគណនីអុិនស្រ្តាក្រាមមួយ ដើម្បីឲ្យអ្នកគាំទ្រតាមដានសកម្មភាពរបស់លោក ជាពិសេសគឺនៅពេលថត ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily 


Tags: nadech kugimiya Yaya