CamNews

កីឡាអន្តរជាតិ 

មានរឿង៣ គួរឲ្យចាប់អារម្មណ៍ក្នុង Premier League ស្អែកនេះ

(ក្រុងឡុងដ៍)៖ មានចំណុចសំខាន់៣យ៉ាងដែលគួរឲ្យចង់តាមដានក្នុងព្រឹត្តិការណ៍ពានរង្វាន់ Premier League របស់អង់គ្លេសស្អែកនេះ ដែលជាការប្រកួតចាំសប្តាហ៍ទី១៨ ជើងទី១ ក្នុងថ្ងៃ Boxing Day រដូវកាលឆ្នាំ២០១៥-២០១៦ ។


ទី១- ការដឹកនាំរបស់គ្រូបង្វឹក Louis van Gaal ដែលកំពុងរងសម្ភាធខ្លាំងក្នុងក្លឹបបិសាចក្រហម Manchester United ពេលជួបក្រុមម្ចាស់ផ្ទះ Stoke City នាម៉ោង ១៩៖៤៥នាទីក្បាលព្រលប់ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៥ ដែលអាចនិយាយបានថា ជា១ប្រកួតចុងក្រោយរបស់គ្រូបង្វឹកជនជាតិហូឡង់ ប្រសិនបើចាញ់ទៀតនោះ ។ Van Gaal បានរងនូវ សម្ភាធយ៉ាងខ្លាំង ក្រោយពេលចាញ់ក្រុមភ្ញៀវ Norwich City ២-១ ក្នុងទឹកដីកាលពីសប្តាហ៍មុន ។

ទី២- Chelsea ប៉ះក្រុមភ្ញៀវ Watford នាម៉ោង ២២៖០០នាទីយប់ ជា១ប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី Guus Hiddink ដែលជំនួសតំណែងគ្រូបង្វឹក Jose Mourinho នៅកីឡដ្ឋាន Stamford Bridge ដែលជាការដឹកនាំក្រុមតោខៀវរបស់គ្រូ បង្វឹកជនជាតិហូឡង់ វ័យ៦៩ឆ្នាំផងដែរនៅអង់គ្លេស តើអាចជួយស្រោចស្រង់ Chelsea បានឬយ៉ាងណា?

ទី៣- ក្រុមហង្សក្រហម Liverpool ត្រូវជួបក្រុមខ្លាំងកំពូលតារាង Leicester City ក្នុងទឹកដី Anfield របស់ខ្លួននាម៉ោង ២២៖០០នាទីយប់ដូចគ្នា ដែលជាការប្រកួតតានតឹងខ្លាំងបំផុតផងដែរ សម្រាប់គ្រូបង្វឹកថ្មី Jurgen Klopp ក្រោយចាញ់ ក្រុមម្ចាស់ផ្ទះ Watford ៣-០ កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុននេះនៅ Premier League ក្នុងសប្តាហ៍ទី១៧ ៕

កម្មវិធីប្រកួតចុងសប្តាហ៍នេះ

តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី១៧

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League