CamNews

តារា 

ថតរូបអាក្រាតកាយ ដាក់លើផ្ទាំងគំនូរ នៅទីសាធារណៈ​ ដោយប្រកាសថា ខ្លួនមានព្រហ្មចារី ពេញទំហឹង

ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលមានវ័យ ៤៥ ឆ្នាំនៅក្នុងប្រទេសថៃ គឺកំពុងតែប្រឈមមុខជាមួយ និងច្បាប់ សម្រាប់ដាក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងរូបភាពធំមួយ ដោយបានប្រកាសថា ខ្លួនចង់បានប្តី ដូច្នេះថា នាងគ្រាន់តែសង្ឃឹមថា នាងនឹង មានប្តី ដោយលះបង់ ព្រហ្មចារី ឲ្យប្តីមុនពេលដែលនាងស្លាប់ទៅ ។ 


តារាសម្តែង ប៉ុស្តិ៍ទូរទស្សន៍ Aranya 'Pui' Pathumthong បានដាក់ រូបថត ដ៍សែនកង្វក់របស់នាង ដោយបានសរសេរថា 'Want You' នៅទីក្រុងបាងកក ។

ការផ្សព្វផ្សាយនេះដែល រួមបញ្ចូលទាំងលេខទូរស័ព្ទរបស់នាង ហើយបាននិយាយបន្ថែមទៀតថា Pui Aranya កំពុងតែស្វែងរកប្តី ។

Aranya បានឲ្យគេថតរូប ដែលស្លៀកពាក់ ឈុតស្ទើរតែអាក្រាតកាយ ក្នុងការផ្សព្វផ្សាយថា ខ្លួនកំពុងតែស្វែងរកប្តី ។ 

តារាសម្តែង ដែលមានឈ្មោះនៅក្នុងបញ្ជី ចំពោះការបរាជ័យក្នុងការស្វែងរក ដៃគូ រហូតដល់ពេលនេះ មានវ័យ ៤៥ ឆ្នាំ ទៅហើយ ។ 


នាងបានប្រាប់ទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា នាងចង់ស្នើសុំអំពី ពាក្យបណ្តឹងអំពីការ បង្ហាញ ផ្ទាំងគំនូរ របស់នាងនៅក្នុងស្រុក  Lat Phrao នៃរដ្ឋធានីថៃ ។

ប៉ុន្តែប៉ូលីសបាន ពិន័យជាប្រាក់ ៥០០ baht ( £ ១០ ) ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ដែលទទួលខុសត្រូវសម្រាប់ ការប្រមាថ ជាសាធារណៈនិង បញ្ជាឲ្យគេ ទម្លាក់ផ្ទាំងរូបភាពនោះចុះ ។

អ្នកនាំពាក្យប៉ូលិសម្នាក់ និយាយថា យើងចង់ទៅសាកសួរ ស្ត្រីម្នាក់នៅលើផ្ទាំងរូបភាព អំពី បំណងចិត្ដរបស់នាង ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop


Tags: Thai Aranya Want You