CamNews

តារា 

ស្រលាញ់គ្នាជិត ៣ ឆ្នាំ ទីបំផុតនាង Margie ជាមួយនិងមិត្តប្រុស មានថ្ងៃនេះទាល់តែបាន

ព័ត៌មានកំសាន្ត ៖ ក្រោយពីចាប់ដៃស្រលាញ់គ្នាអស់រយៈពេល ២ ឆ្នាំ ៥ ខែ នៅទីបំផុតតារាសម្តែងថៃ ស្រីនាង Margie rasriជាមួយនិងមិត្តប្រុសគឺលោក Pok Chirathivat បានកំណត់ពេលវេលារៀបការ និងប្រកាសប្រាប់ឲ្យមហាជនបានដឹងរួចទៅហើយ ។ ហើយវាក៏ជាដំណឹងដ៏សែនត្រេកអរផងដែរ សម្រាប់មិត្តភក្តិ ក្រុមអ្នកគាំទ្រ និងគ្រួសារទាំងសងខាង ព្រមទាំងសមីខ្លួន ។ 

ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រនៅស្រុកថៃ កាលពីថ្ងៃីទី ០៤ ខែមីនា នេះបានឲ្យដឹងថា មង្គលការរបស់តារាស្រីរាងតូចច្រឡឹង នាង Margie rasri ជាមួយនិងសេដ្ឋីវ័យក្មេង គ្រោងនឹងធ្វើនៅដើមឆ្នាំក្រោយតែម្តង ដោយយល់ព្រមពីគ្រួសារទាំងសងខាងរួចអស់ទៅហើយ ។

ប្រភពដដែលបញ្ជាក់ឲ្យដឹងថា ម្ចាស់សណ្ឋាគារវ័យក្មេង លោក Pok Chirathivat ធ្លាប់បានបញ្ជាក់ថា លោកស្រលាញ់នាង Margie rasri ខ្លាំងណាស់​ ហើយនាងក៏ស្រលាញ់រូបលោកវ័យដូចគ្នា​ ។ ហើយយើងទាំងពីរស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះគឺដោយចិត្តនិងចិត្ត គឺមិនបានសំឡឹងឃើញអ្វីពីគ្នានោះឡើយ ទើបពួកយើងមានថ្ងៃនេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ​៖ kapook


Tags: Margie rasri Kimberly Mark prin Pok Chirathivat