ព័ត៌មានកីឡា៖ តារាកំប្លែងជនជាតិ អង់គ្លេសឈ្មោះថា Simon Brodkin បានចូលទៅអុកឡុក ក្នុងកម្មវិធីសន្និសិតការសែតស្ដីពីបញ្ហា FIFA កាលពីថ្ងៃច័ន្ទ ដោយមានការបាចក្រដាសលុយក្លែងក្លាយជាច្រើនទៅលើ លោក Sepp Blatter ដែលជាប្រធានសហព័ន្ធFIFA ។
លោក Sepp Blatter ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ បានមានការភ្ញាក់ផ្អើលនឹងហេតុការណ៍វត្ដមានរបស់លោក Simon Brodkin ដែលសម្ដែងខ្លួនជាអ្នកការសែត ហើយដើរមកក្បែតុសន្និសិទ្ធការសែតរបស់ខ្លួន និងបង្ហាញ ដុំលុយមានចំនួនច្រើន ដោយថែមទាំងស្រែកថា លុយទាំងនេះ គឺសម្រាប់ លោកចូលរួមក្នុងព្រឹត្ដិការណ៍បាល់ទាត់ ពិភពលោក ដែលធ្វើនៅប្រទេសកូរ៉េខាងត្បូង នាឆ្នាំ ២០២៦។ ទន្ទឹមនឹងការមើលថាមានហេតុការណ៍មិនសូវស្រូល សន្ដិសុខនៅក្បែរក៏បានចូលមក គ្រៀកដៃចេញទៅក្រៅ ស្របពេលនោះ លុយជាច្រើន ក៏បានបាចទៅលើលោក Sepp Blatter យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យខកខានការចាប់ផ្ដើមមួយរយៈពេលខ្លី។ លោក Sepp Blatter ដើម្បីដោះស្រាយ នឹងហេតុការណ៍បានកើតឡើង ក៏ធ្វើការអភ័យទោស ដោយអះអាងថា វាមិនមែនជារឿងដែលទាក់ទងនឹងព្រឹត្ដិការណ៍បាល់ទាត់នោះទេ។
លោក Sepp Blatter មិនមានការប្រកាន់នឹងទង្វើឆ្គាំឆ្គងរបស់ Simon Brodkin នោះទេ ពីព្រោះគាត់ក៏បានដឹងច្បាស់ពីប្រវត្ដិកន្លងមករបស់ គេធ្លាប់ធ្វើរឿងប្លែកៗជាច្រើន ហើយក៏ត្រូវប៉ូលីសចាប់ខ្លួនក៏ច្រើនផងដែរ។
ទស្សនារូបភាពខាងក្រោម៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball.