CamNews

ប្លែកៗ 

វីដេអូឃ្លីប "Spider Cat" ទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើននៅលើ Youtube

ឆ្មា គឺជាសត្វមួយប្រភេទ ដែលមានសមត្ថភាពតោងឡើងដ៏ពូកែ ប៉ុន្តែពួកវាអាចតោងឡើងបានតែជា មួយនឹងវត្ថុដែលមានធាតុគ្រើមៗ (មិនរលោង) ដែលងាយស្រួលក្នុងការខ្ញាំតោង។ ជាក់ស្តែង នៅក្នុង វីដេអូខាងក្រោមនេះ បែរជាបង្ហាញឲ្យឃើញពីឆ្មាមួយក្បាល មានសមត្ថភាពតោងឡើងនៅលើផ្ទៃ កញ្ចក់រលោង ហើយថែមទាំងអាចបើកបង្អួចចូលទៅខាងក្នុងបាន ដោយខ្លួនវាថែមទៀតផង។ 

រូបភាពថតចេញពីវីដេអូ Youtube

កម្មវិធី America's Funniest Home Videos ទើបតែធ្វើការចាក់បញ្ចាំងនូវវីដេអូដែលថតដោយខ្លួនឯង មួយ ស្តីពីឆ្មា "spider-cat" ។ ចំនុចពិសេសនោះគឺ ឆ្មាដ៏ឆ្លាតវៃនេះ បានរៀនពីរបៀបចូលផ្ទះ ដោយមិន ចាំបាច់មានអ្នកណាបើកទ្វារឲ្យ ពោលគឺវាបានលោតតោងបង្អួចកញ្ចក់ មានផ្ទៃរលោង ហើយប្រើក្បាល របស់វា ដើម្បីបើកបង្អួច និងចូលក្នុងបន្ទប់ទទួលភ្ញៀវ ក្នុងផ្ទះ។

បច្ចុប្បន្ន វីដេអូឃ្លីប "Spider Cat" ទទួលបានការចាប់អារម្មណ៍ចូលទស្សនាដល់ទៅជិត ១៣ម៉ឺនដង នៅលើ Youtube ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: spider cat youtube unbelievable strange វីដេអូប្លែកៗ