CamNews

ប្លែកៗ 

ចិន ៖ អ្នកសុំទានរាប់រយនាក់ ត្រូវបានអជ្ញាធរប្រមូល និងដាក់ចូល ក្នុងទ្រុងដែក

ប្រទេសចិន ៖ អ្នកសុំទានរាប់រយនាក់ ត្រូវបានអាជ្ញាធរប្រមូល និងដាក់ចូលក្នុងទ្រុងដែក
ប្រវែង ៥០ម៉ែត្រ ដើម្បីកាត់បន្ថយការរំខានដល់ភ្ញៀវក្នុង និងក្រៅស្រុក។

កាលពីថ្ងៃទី ១៥កញ្ញា នៅក្នុងពិធីបុណ្យមួយដែលត្រូវបានធ្វើឡើងនៅក្នុងក្រុង Nanchang
ខេត្ត Jiangxi
ប្រទេសចិន អាជ្ញាធរដែនដី បានប្រមូល និងដាក់អ្នកសុំទានរាប់សិបនាក់ ចូល
ក្នុងទ្រុងដែកមួយដែលមានប្រវែង ៥០ម៉ែត្រ ដើម្បីកាត់បន្ថយការរំខានដល់ភ្ញៀវ។ ដោយ
សារក្រុមមន្ដ្រីមូលដ្ឋានបានដឹងច្បាស់ថា ពិធីបុណ្យនៅក្នុងឆ្នាំនេះ មានមនុស្សយ៉ាងច្រើន
ចូលរួម។

បុគ្គលិកនៃគណកម្មការរៀបចំបុណ្យ បានបង្កើត​ទ្រុងដែកមួយដាក់នៅខាងមុខក្លោងទ្វារវិហារ
រួចបានប្រមូលអ្នកសុំទានទាំងអស់ដាក់ទៅក្នុងទ្រុងដែកនោះ។ ទន្ទឹមនឹងនេះ អ្នកសុំទានក៏
ទទួលបានអាហារហូបចុកគ្រប់គ្រាន់ក្នុងរយៈពេលដែលពួកគេត្រូវ "ជាប់ក្នុងទ្រុងដែក"នេះ។
ភ្ញៀវជាច្រើនបានសំដែងការពេញចិត្តចំពោះវិធីខាងលើ ពួកគេក៏បានប្ដូរប្រាក់រាយជាច្រើន
ដើម្បីដាក់ទានអោយអ្នកសុំទាន ប៉ុន្ដែ មនុស្សមួយចំនួនក៏បានបង្ហាញការមិនសប្បាយចិត្ត
នោះដែរ នៅពេលបានឃើញទិដ្ឋភាពបែបនេះ។
ប្រសិនបញ្ហានេះកើតឡើងនៅស្រុកខ្មែរ តើអ្នកនឹងមានអារម្មណ៍បែបណា?
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: ចិន ​ អ្នកសុំទាន china begger