CamNews

មិនគួរឲ្យជឿ 

ញាក់សាច់៖ បុរសម្នាក់ស៊ីឆ្កែរស់ ដូចខ្មោចឆៅ

បុរសម្នាក់នេះមានឈ្មោះថា Michael Daniel រស់នៅ Waco រដ្ឋ Texas សហរដ្ឋ
អាមេរិច។
គាត់ទើបតែត្រូវចាប់ខ្លួនជាលើកទីពីរ ក្រោយពេលធ្វើសកម្មភាពដូចជា:
ប្រើដៃទាំងពីរ និង
ជង្គង់ដេញវាយអ្នកជិតខាង ព្រុសដូចជាសត្វឆ្កែ និងស៊ីសាច់ឆៅ
ឆ្កែមួយក្បាល។

ប៉ូលីសនៅទីក្រុង Waco, Patrick Swanton បានឲ្យដឹងថាៈ Daniel បានចាប់សត្វឆ្កែមួយក្បាលនៅ
មុខខ្លោងទ្វារផ្ទះប្រជាពលរដ្ឋម្នាក់ វាយ និងច្របាច់កវា។ ក្រោយមកបុរសម្នាក់នោះចាប់ផ្តើមខាំកូន
ឆ្កែនោះ និងចាប់ហែកសាច់ទាំងដុំៗចេញ។ Daniel ជាមនុស្សដែលបានប្រើថ្នាំញៀនមានឈ្មោះថា
K-2។ ពេលប៉ូលីសទៅដល់ មាត់របស់ Daniel ប្រឡាក់ដោយឈាម និងរោមឆ្កែ។

មុខមាត់របស់អ្នកទោស Daniel

Daniel ត្រូវបានចាប់ខ្លួនដោយទោសភាពគ្មានមនុស្សធម៌ជាមួយសត្វ ដែលមានម្ចាស់ថែរក្សា
មិនមែនជាសត្វអនាថា និងទោសប្រើប្រាស់គ្រឿងញៀនដែលរដ្ឋបានហាមឃាត់៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: man eating dog meat unbelievable strange