CamNews

ប្លែកៗ 

“ស្លាប់ហើយរស់ឡើងវិញ” បន្ទាប់ពីបានធ្វើពិធីបូជាសព និងរើសធាតុ

បុរសម្នាក់នៅ Mexico បានវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីគ្រួសាររបស់គាត់បានធ្វើពិធីបូជាសព
ទទួលធាតុ និងទទួលស្គាល់ថា គាត់បានស្លាប់។

លោកតា Miguel Angel Gomar De Luna អាយុ ៧៤ឆ្នាំ បានរត់ចេញពីមណ្ឌលថែទាំចាស់ជរា
ដើម្បីទៅផឹកស្រា។ គាត់ដេកតាមចិញ្ចើមផ្លូវ និងសុំទានដើម្បីបានប្រាក់មកទិញស្រាផឹក។ ក្រោយ
ការស្វែងរកជាច្រើនខែ នគរបាលបានហៅទូរស័ព្ទទៅកាន់គ្រួសាររបស់លោកតា Miguel ប្រាប់ថា
ពួកគេបានរកឃើញសាកសពម្នាក់កំពុងរលួយ ដែលមានរូបរាងដូច Miguel។

លោកតា Miguel Angel Gomar De Luna បានវិលត្រឡប់មកផ្ទះ បន្ទាប់ពី​បូជាសព​បាន​ពីរខែ

 

កូនស្រីរបស់ Miguel ភ្លាមនោះក៏បានទៅកាន់កន្លែងកើតហេតុ ប៉ុន្តែ ដោយសារសាកសពបាន
រលួយ ដូច្នេះ ពួកគេមិនប្រាកដ ១០០% ថា នេះជាសាកសពលោកតា Miguel ។ យ៉ាងនេះក្ដី នគរ
បាលនិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យគ្រួសារយកសាកសពទៅបូជា បើសិនមិនទទួលស្គាល់
ថានេះពិតជាសាកសពលោកតា Miguel។ ដូច្នេះ កូនស្រីរបស់លោកតា Miguel ក៏បានចុះហត្ថ
លេខាទទួលស្គាល់ថា នេះពិតជាសាកសពលោកតា Miguel មែន។ គ្រួសាររបស់លោកតា Miguel
បានធ្វើបុណ្យបូជាសពឱ្យលោកតា។

ប៉ុន្តែ នៅថ្ងៃទី ២៤កុម្ភៈ គ្រួសារលោកតា Miguel មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានទទួល
ទូរស័ព្ទមួយដែលប្រាប់ថា លោកតា Miguel នៅមានជីវិត។

លោកតា Miguel បានវិលត្រឡប់មកផ្ទះក្នុងសភាពស្រវឹងស្រា និងមានបិទបង់ពាសពេញក្បាល
ដោយសារតែរបួស។ លោកតា Miguel និយាយដោយសម្លេងស្រវឹងថា “ពួកគេគិតថា ខ្ញុំបានស្លាប់
ប៉ុន្តែ គ្រាន់តែដើរហើរដើរទៀតតែប៉ុណ្ណោះ”។

កូនស្រីរបស់លោក គឺអ្នកស្រី Lucero Gomar Ramos ថ្លែងថា “អ្នកប្រហែលជាមិនដឹងថា យើងខ្ញុំ
មានការភ្ញាក់ផ្អើលយ៉ាងណានោះទេ នៅពេលនគរបាលប្រាប់ថា ពួកគេបានឃើញឪពុកខ្ញុំនៅតាម
ដងផ្លូវ។ ខ្ញុំស្ទើរតែមិនអាចជឿបាន។ អ្នកណាៗក៏គិតថា គាត់បានស្លាប់ហើយដែរ”៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ mirror


Tags: Miguel Angel Gomar De Luna ស្លាប់ហើយរស់ឡើងវិញ