CamNews

ភាពយន្ត 

ទស្សនារូបថត ឈុតខ្លះៗដែល យកចេញពីរឿង សត្វចំលែកយក្ស Godzilla រួមនិងការ វិវត្តន៍នៃទំហំយក្ស របស់វា

រូបថតថ្មី ជាច្រើនសន្លឹក ដែលទស្សនាវដ្ដី Empire បានបញ្ចេញមក អំពីសកម្មភាព របស់កងកំលាំង ទាហានរាប់ រយនាក់ដែល ប្រដាប់ដោយ អាវុធគ្រប់ដៃ នៅផ្លូវគោគ ហើយក៏មានអ្នក លោតឆ័ត្រ ជាមួយនិង ផ្សែងពណ៌ ជាច្រើនទៀត ដែលកំពុងព្យាយាម សំលាប់សត្វ ចំលែកយក្ស Godzilla ។

Quái vật Godzilla đe dọa phá nát thế giới 1

រូបទាំងនោះ បានទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជន ជាច្រើន ព្រោះថារឿង Godzilla នេះ គឺជារឿង មួយដ៏ល្បីដែល ទស្សនិកជន ស្គាល់និងបាន ទស្សនាតាំងពី យូរមកហើយ ដែលមក ដល់ឆ្នាំ ២០១៤ នេះទើប ជាការថត សារថ្មីឡើង វិញទៀត ជាមួយនិង សាច់រឿងថ្មី ហើយទំហំ Godzilla ក៏កាន់តែ ធំផងដែរ ។ ចាប់តាំងតែ ពីឆ្នាំ ១៩៥៤ ដល់ ១៩៧៥ Godzilla ត្រូវបានគេធ្វើជា សត្វចំលែក ដែលមានកំពស់ ប្រមាណ ៥០ ម៉ែតប៉ុណ្ណោះ ។ តែដោយសារ បច្ចេកវិទ្យា ជឿនលឿន ហើយទស្សនិកជន ចង់បាននូវអ្វី ដែលប្លែក និងរំជួលចិត្ត កាន់តែខ្លាំងនោះ ដល់ឆ្នាំ 2014 Godzilla នៅក្នុងរឿងនេះ ត្រូវបាន គេដាក់កំពស់ អោយដល់ទៅ ១០០ ម៉ែតឯណោះ ។

Quái vật Godzilla đe dọa phá nát thế giới 2

Godzilla ត្រូវបានដឹកនាំ ថតដោយ Gareth Edwards នឹងចូលរួម សំដែងដោយ Aaron Taylor-Johnson,Bryan Cranston , Elizabeth Olsen , Juliette Binoche, Ken Watanabe, David Strathairn, Richard T. Jones និង Sally Hawkins ។ Godzilla នឹងដាក់បញ្ចាំង នៅខែ ឧសភា ២០១៤ ខាងមុខ នេះហើយ ៕

Quái vật Godzilla đe dọa phá nát thế giới 6



ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 

Tags: movie godzilla japanese hollywood sea monster trailer