(ម៉ាឌ្រីដ)៖ ក្រុមម្ចាស់ផ្ទះ Atletico Madrid របស់អេស្ប៉ាញ បានយកឈ្នះក្រុមភ្ញៀវ Bayern Munich របស់អាល្លឺម៉ង់ ទាំងប្រផិតប្រផើយយប់មិញនេះ ក្នុងជើងទី១ នៃ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ការចាប់ផ្តើមទម្រង់លេងដ៏ល្អក្នុងទឹកដី កីឡាករ Saul Niguez បានស៊ុតគ្រាប់ជ័យជំនះត្រឹមនាទីទី១១ ពេលអូសបាល់ដាច់ នៅសល់ខ្សែការពារ David Alaba ទៅប៉ះចាំរបារទី ផ្លាតចូលទីយ៉ាងស្អាត គ្រាដែលម្ចាស់ស្រោមដៃមាសនៃ World Cup 2014 Manuel Neuer បានត្រឹមតែហក់ចាប់ខ្យល់តែប៉ុណ្ណោះ ។
លទ្ធផលចាញ់ក្រៅផ្ទះត្រឹម១គ្រាប់បែបនេះ គឹវាមិនអាក្រក់នោះទេ សម្រាប់ក្រុម Bayern Munich ដោយតម្រូវឲ្យរកតែ១គ្រាប់វិញតែប៉ុណ្ណោះ ក្នុងជំនួបជើងទី២ ដើម្បីស៊ីសងគ្នា នារាត្រីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅកីឡដ្ឋាន Allianz Arena មុនពេល Real Madrid ស្វាគមន៍ក្រុមភ្ញៀវ Manchester City រាត្រីថ្ងៃទី៥ ខែឧសភា នៅកីឡដ្ឋាន Santiago Bernabeu ក្រោយ មានលទ្ធផល ០-០ ក្នុងជើងទី១ នៅកីឡដ្ឋាន Etihad ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី