CamNews

តារា 

លើសតិចហើយ!! នាង Yaya និង Nadech Kugimiya បង្ហោះរូបលើកនេះ មិនធម្មតាទេ

ព័ត៌មានកំសាន្ត ៖​ តារាស្រី Yaya និងមិត្តប្រុស គឺលោក Nadech Kugimiya ដែលត្រូវបានក្រុមអ្នកគាំទ្រជាច្រើន ធ្វើការកោតសរសើរថា ជាគូស្នេហ៍ដែលគួរឲ្យស្រលាញ់ជាទីបំផុត និងសម្បូរទៅដោយភាពផ្អែមល្អែមជាងគេ ប្រចាំប្រទេសថៃ ។ 

ដោយយោងតាមការសេចក្តីថ្លែងរបស់គេហទំព័រ kapook បានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែសីហា ម្សិលមិញនេះ លោក Nadech Kugimiya និងនាង Yaya បានបង្ហោះរូបថត កាន់ដៃគ្នា សរុបមកមានច្រើនសន្លឹកណាស់ដែលអ្នកទាំង ២ បានថតជាមួយគ្នា ដោយរូបថតទាំងនោះ គូស្នេហ៍មួយគូនេះ បានចូលរួមនៅក្នុងការថតទស្សនាវដ្តី រូបថតនៅក្នុងការដើរកំសាន្ត និងកម្មវិធីផ្សេងៗទៀតជាច្រើនទៀត ប៉ុន្តែមកទល់ពេលនេះទើបធ្វើការសម្រេចចិត្តបង្ហោះរូបទាំងអស់នេះសរុបតែម្តងទៅ ។ 
ក្រោយពីរូបថតជាច្រើនសន្លឹក ត្រូវបានបង្ហោះរូបចេញជាសាធារណៈហើយនោះ ​តារាស្រី Yaya និងមិត្តប្រុស គឺលោក Nadech Kugimiya ក៏ទទួលបានពាក្យពេចន៍ល្អៗជាច្រើនតាមរយៈខមមិន របស់ក្រុមអ្នកគាំទ្រ និងបណ្តាអ្នកនិយមលេងអិនធឺណិតជាច្រើនថែមទៀតផង ៕










ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook

Tags: Nadech Kugimiya Yaya