CamNews

តារា 

ចង់ដឹងទេថា លោក Nadech Kugimiya ធ្វើខួបកំណើតឲ្យប៉ាប៉ារបស់គាត់ យ៉ាងដូចម្តេច?

ព័ត៌មានកំសាន្ត​ ៖ តារាសម្តែង និងជាតារាចម្រៀង លោក Nadech Kugimiya បានប្រារព្ធធ្វើពិធីខួបកំណើត ជូនឪពុករបស់ខ្លួន ជាមួយនិងនំខេកតូចយ៉ាងសាមញ្ញបំផុត ៣ នាក់ និងឪពុក និងខ្លួនលោកផ្ទាល់ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា លោក Yoshio Kugimiya  គឺជាឪពុករបស់លោក Nadech Kugimiya  បានធ្លាក់ខ្លួនឈឺដោយមានជម្ងឺចាស់វង្វេងមិនអាចកម្រើកដៃជើងបានឡើយ ថែមទាំងមិនអាចនិយាយស្តី ដែលជាហេតុធ្វើឲ្យលោក Nadech និងម្តាយចាំបាច់ត្រូវតែនៅមើលថែរក្សាលោកឪពុក យ៉ាងម៉ត់ចត់ ។ 

ហើយស្រាប់តែថ្ងៃទី២ វិច្ឆិកា ត្រូវជាថ្ងៃកំណើតរបស់ លោក Yoshio Kugimiya តារាសម្តែងរូបសង្ហា លោក Nadech ក៏បានរៀបចំនំខេកតូចមួយសម្រាប់ឪពុក មិនតែប៉ុណ្ណោះនៅក្នុងសកម្មភាពនៃការធ្វើបុណ្យខួបកំណើតលើកនេះ Nadech និងម្តាយ មានសង្ឃឹមយ៉ាងមុតមាំថា អ្នកមានគុណរបស់ខ្លួន នឹងអាចផ្លុំពន្លត់ភ្លើងទៀនលើនំខួបកំណើតបាន ទាំងនេះគឺសុទ្ធតែទង្វើកត្តញ្ញូរបស់តារាសម្តែងរូបនេះដែលធ្វើចំពោះអ្នកមានគុណរបស់លោកបាន ៕







 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kapook


Tags: Nadech Kugimiya