ភ្នំពេញៈ ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ អ្នកសិល្បៈជាច្រើន ហាក់បីដូចជា
មិនសូវចង់ សម្ញែងពីភាពហ៊ឺហារ របស់ខ្លួនទាល់តែសោះ ដូចជាកម្មវិធី ខួបកំណើតជាដើម ខណៈ
ដែលនៅខែនេះ មានតារាស្រីមួយចំនួន បានប្រារព្ធពិធី ជប់លៀងខួបកំណើត ជាលក្ខណៈទ្រង់
ទ្រាយតូច ជាច្រើនដួង។ តារាចម្រៀងស្រីច្រមុះស្រួច កញ្ញា សាសា ក៏បានរំលេច រូបថតជាច្រើន
សន្លឹកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្ហាញពីការធ្វើ ពិធីជប់លៀងខួប
កំណើតស្ងាត់ៗនឹងគេដែរ។
តារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន មានទម្រង់មុខកូនកាត់ សម្បូរដើមទ្រូង កញ្ញា សាសា ថ្មីៗ
នេះបានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បង្ហាញពីការ
រៀបចំកម្មវិធីខួបកំណើត ជាលក្ខណៈសាមញ្ញមួយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣នេះ នៅកន្លែង
កម្សាន្តមួយ ដែលការរៀបចំកម្មវិធី មានភាពខុសប្លែក ពីអ្នកសិល្បៈដទៃ ដែលគេចំណាយ លុយ
ជិតខ្ទង់ម៉ឺនដុល្លារ ក្នុងការរៀបចំកម្មវិធី ដើម្បីឲ្យស័ក្តិសម និងភាពហ៊ឺហារ ស៊ីវិល័យទាក់ទាញ ប្រជា
ប្រិយភាពឡើង ខ្ពស់មួយកម្រិតទៀត។
នៅក្នុងរយៈពេល៣ថ្ងៃ ដើមខែឧសភានេះ មានតារាស្រី២ដួង គឺ កញ្ញា សុគន្ធ នីសា និងតារាសម្តែង
កញ្ញា ប៊ីរីយ៉ា បានរៀបចំកម្មវិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយតូចធម្មតាៗ។ នៅថ្ងៃ ទី៣ ខែនេះ
ដែលតារាចម្រៀងជ្រកក្រោម ដំបូងផលិតកម្មថោន កញ្ញា សាសា ក៏បានបង្អួតរូបថតជប់លៀង ជា
លក្ខណៈតូចមួយ ក្នុងថ្ងៃខួបកំណើត ដែលធ្វើឲ្យមហាជនខ្លះ មានការងឿងឆ្ងល់ថា ពីមុនមានតារា
ប្រុសស្រី ជាច្រើនណាស់ ខំប្រឹងសម្ញែងភាពហ៊ឺហារ ប្រកួតប្រជែងគ្នាយក ភាពល្បី តែពេលនេះ
ហេតុអីបានជា ពួកគេបែរជាមិនបង្ហាញ ពីភាពស៊ីវិល័យ ហើយបែរជារៀបចំពិធីខួបកំណើត ត្រឹមតែ
កម្មវិធីតូចតាចធម្មតាបែបនេះ ឬក៏លែងមាន អ្នកចាំចេញលុយធ្វើ ខួបកំណើតឲ្យឬយ៉ាងណា?
ពាក់ព័ន្ធទៅនឹងការងឿងឆ្ងល់នេះដែល Looking TODAY បានព្យាយាមទាក់ទងទៅ កញ្ញា សាសា
ដើម្បី ឲ្យបកស្រាយជុំវិញចម្ងល់នេះ តែទូរស័ព្ទរបស់នាង ត្រូវបាននារីម្នាក់លើក ហើយប្រាប់ថា
"បង សាសាចូលច្រៀងហើយ ខ្ញុំមិនដឹងថាពេល ណាគាត់ត្រឡប់មកវិញទេ" រួចក៏ផ្តាច់ទូរស័ព្ទតែ
ម្តងទៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល