ថៃ ៖ តារាសម្តែងថៃនាង Margie rasri បានរៀបការជាមួយនិងលោក Pok Chirathivat កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ ។ ហើយនាងបានពរពោះកូនទីមួយ រយៈពេល ២ ខែហើយឥលូវនេះ ។
យោងតាមវីដេអូមួយរបស់ប្តីប្រពន្ធមួយគូនេះបានឲ្យដឹងថា លោក Pok Chirathivat បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដែលឃើញភរិយាមានផ្ទៃពោះសមតាមបំណងបែបនេះ ។
ទទ្ទឹមនេះផងដែរ ស្វាមីនាង Margie ចេញមុខសុំទោសពីរឿងភរិយាមានផ្ទៃពោះ ព្រោះរយៈពេលដល់ទៅជាងពីរខែទៅហើយ ទើបលោកនិងភរិយាសម្រេចចិត្តប្រកាសជាសាធារណៈ ព្រោះអ្នកទាំងពីរចង់ឲ្យច្បាស់ចេញពីគ្រូពេទ្យសិន មុននឹងចែករំលែកដំណឹងល្អនេះទៅកាន់មហាជនឲ្យបានដឹង ។
ជាការពិតណាស់ លោក Pok Chirathivat បានព្យាយាមផ្តាច់បារីដើម្បីចង់បានឲ្យ ព្រមទាំងឲ្យភរិយាបន្ថយការងារនៅក្នុងរង្វង់សិល្បៈទៀតផង ហើយពេលនេះបំណងប្រាថ្នានេះមួយក៏បានសម្រេចហើយ ៕
ដោយ ៖ គន្ធា