CamNews

តារា 

លោក Alek ឆ្លើយតបទៅនឹងរឿងមួយ ដែលអ្នកគាំទ្រកំពុងចង់ដឹង!!

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានតារាសម្តែងរួមអាជីពបានបង្ហោះរូបថតរបស់លោក Alek teeradetch ទៅតាមមិត្តស្រីដល់ថតកុន រហូតធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន ។ 

ទទ្ទឹមនឹងនេះផងដែរ លោក Alek teeradetch ឆ្លើយតបទៅនឹងហ្វេន ដែលថាលោកបានទៅអង្គុយចាំនាង Toey Jarinporn ដល់កន្លែងថតកុន មិនមែនព្រោះប្រច័ណ្ឌនោះទេ ប៉ុន្តែដោយសារតែចង់ជួបមុខនាងខ្លាំង ព្រោះអ្នកលោកទើបតែទំនេរពីការថតកុនរបស់ខ្លួនដែរ ។

តួប្រុសក្នុងរឿង "I love you two" រូបនេះបានបន្ថែមទៀតថា បន្ទាប់ពីមិត្តស្រីថតកុនចប់ហើយ ខ្លួននិងនាង Toey ក៏នាំគ្នាទៅញុំអី ។ តារាថៃរូបនេះបញ្ជាក់ទៀតថា អ្នកទាំងពីរមមាញឹកជាមួយនិងការងារសិល្បៈខ្លាំងណាស់ ប៉ុន្តែក៏អាចមានពេលជួបគ្នាក្នុង ១ សប្តាហ៍បាន ២ ថ្ងៃដែរ ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

លោក Alek teeradetch

លោក Alek teeradetch ទៅមើលមិត្តស្រីនៅកន្លែថត

លោក Alek teeradetch និងនាង Toey Jarinporn

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Alek teeradetch Toey Jarinporn