CamNews

តារា 

T-ara ​ត្រូវគេកាត់ការផ្សាយពាណិជ្ជកម្ម បន្ទាប់ពីរឿងអាស្រូវក្នុងក្រុម

យីហោជាច្រើនដែលក្រុម T-ara បានធ្វើជាអ្នកតំណាង ទទួលបានការហៅទូរស័ព្ទរាប់រយ ពីក្រុម
អ្នកគាំទ្រ ដោយស្នើរអោយ "បំបាត់ចោល" ការផ្សាយពាណិជ្ជកម្មនោះ។

បញ្ហាផ្ទៃក្នុងរបស់ក្រុមមិនទាន់បានស្ងប់ស្ងាត់ ក្រុម T-ara ក៏ត្រូវទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដោយបានធ្វើអោយបាត់បង់ជំនឿចិត្តពីអ្នកគាំទ្រ។ ចំនួនសមាជិកដែលបានចាក់ចេញពី fanclub
ជាផ្លូវការ បានឡើងដល់ ១០,០០០នាក់។ មិនតែប៉ុណ្ណោះ នៅលើអ៊ីនធើរណែត ការស្នើរអោយមាន
ការរំសាយក្រុម fanclub ក៏ត្រូវបានគេធ្វើជាបន្ដបន្ទាប់។

ផលប៉ះពាល់មួយទៀត ដែលក្រុម T-ara ត្រូវទទួល នោះគឺ ប្រាក់ចំណូលរបស់ក្រុម។ យីហោជាច្រើន
ដែលក្រុម T-ara បានធ្វើជាអ្នកតំណាង និងកំពុងចាក់ផ្សាយតាមបណ្ដាញនានា កំពុងត្រូវបានគេ
ដកចេញជាបណ្ដើរៗ។ ម្ចាស់ផលិផលទាំងនោះបាននិយាយថា ពួកគេទទួលបានការហៅទូរស័ព្ទរាប់
រយ ពីក្រុមអ្នកគាំទ្រ ដោយស្នើរអោយ "បំបាត់ចោល" ការផ្សាយពាណិជ្ជកម្មនោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: T-ara ads scandal star korea