ភ្នំពេញ ៖ ស្រ្តីដែលមានកូនទាំងអស់ពិតជាបានដឹងអំពីទុក្ខលំបាកនៃការពពោះកូន ហើយធ្វើទុក្ខពេលណាក៏មិនដឹងដែរ ។ ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិង អ្នកនាង គង់ ចន្ទស្រីមុំ ដែលកំពុងតែពពោះកូនក្នុងផ្ទៃវិញ ។
តារាសម្តែងស្រីរូបនេះ ត្រូវបានស្វាមីរបស់អ្នកនាង នាំទៅពិនិត្យ ទៅមន្ទីរពេទ្យទាំងព្រឹក ដោយសារតែមើលទៅសភាពភរិយាហាក់បីដូចជាមិនសូវជាល្អប្រសើរសោះ ។ នេះបើយោងតាមការបង្ហោះរបស់ លោក គឹម សីហា ដែលជាស្វាមីរបស់អ្នកនាង គង់ ចន្ទស្រីមុំ ។
ទទ្ទឹមនឹងក្តីបារម្ភពីសុខភាព អ្នកជំនួញវ័យក្មេងរូបនេះ ក៏ត្រូវបានមហាជនលួចច្រណែនមិនស្ទើរទេ នៅពេលដែលមានស្វាមីនៅតាមមើលថែ ស្ទើរគ្រប់ជំហានបែបនេះ ។ ជាចុងក្រោយ Camnews ក៏សូមជូនពរឲ្យម្តាយកូន ទាំងពីរឆាប់ជាសះស្បើយផងចុះ ៕
ដោយ ៖ គន្ធា