កំសាន្ត ៖ កាលពីពេលថ្មីៗនេះ មានវេបសាយក្នុងស្រុកថៃជាច្រើនបានចុះផ្សាយថា តារាសម្តែងថៃនាង Toey Jarinporn Joonkiat បានត្រលប់ទៅស្រលាញ់គ្នាជាមួយនិង Alex Rendell ហើយស្រាប់តែ Fans បានបង្ហាញនូវការព្រួយបារម្ភថា លោក Boy pakorn នឹងមានការឈឺចាប់ ប្រសិនបើសង្សារចាស់មួយគូនេះ ត្រលប់ទៅជានាគ្នាវិញ ។
នៅក្នុងនោះផងដែរ លោក Boy pakorn បានផ្តល់ចម្លើយទាំងមិនស្ទាក់ស្ទើរថា ទោះបីជា Toey និង Alex ត្រលប់ទៅជាសង្សារជាមួយគ្នាម្តងទៀតក៏ដោយចុះ វាក៏គ្មានអ្វីពាក់ព័ន្ធជាមួយនិងរូបលោកដែរ ។
អ្នកកាសែតបន្តសួរថា៖ មានមនុស្សជាច្រើនគូរផ្គង់ លោក Boy ជាមួយនិងនាង Toey តើរឿងនេះ យ៉ាងម៉េចវិញ?
លោក Boy pakorn តប៖ អត់ទេ! ខ្ញុំនិង Toey ពិតជាមិនអាចទៅរួចទេដែលនឹងក្លាយជាគូស្នេហ៍ពិតប្រាកដ ។ ខ្ញុំនិងនាង យើងគ្រាន់តែរាប់អានគ្នាដូចជាបងប្អូនប៉ុណ្ណោះ សម្រាប់ពាក្យថាគូស្នេហ៍ពិតជាគ្មានផ្លូវអាចទៅរួចបានឡើយ ។
Boy បន្ត៖ ហើយខ្ញុំក៏ដឹងទៀតថា វានឹងល្អប្រសិនបើ Alex និង Toey ត្រលប់ទៅរូវគ្នាវិញ ព្រោះមានអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តទេ នៅពេលដែលលឺថាអ្នកទាំងពីរបែកគ្នា ម្យ៉ាងវិញទៀត អ្នកទាំងពីរមើលទៅសាកសមជាគូស្នេហ៍តាំងពីដើមមកម្ល៉េះ ៕
លោក Alex និង Toey
លោក Boy និង នាង Toey
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews