CamNews

គ្រោះថ្នាក់ 

"ដល់ក" ច្រឡំ គប់សម្លាប់ មិត្តភក្កិខ្លួនឯង ដោយនឹកស្មានថា ជាត្រីធំមួយក្បាល

គ្រោះថ្នាក់ ស្ទើរតែមិនគួរឲ្យជឿ ៖ នេសាទត្រីក្រោមទឹកទន្លេ នៅភាគកណ្តាលប្រទេស រុស្ស៊ី ជាលទ្ធ ផលបាននាំមកនូវសោកនាដកម្ម ដ៏មិនគួរឲ្យជឿ នោះគឺ ការបាញ់សម្លាប់បុរសម្នាក់ ដោយនឹងស្មាន ថាគាត់គឺជាត្រីមួយក្បាលដ៏ធំ ។ 


បុរសម្នាក់ ដែលមានស្រុកកំណើតមកពីភូមិមួយកន្លែង តំបន់ Ryazan ប្រទេស រុស្ស៊ីនោះ បាននាំមិត្ត ភក្កិរបស់ខ្លួនដែលធ្វើដំណើរមកពីទីក្រុង ម៉ូស្កូ ទៅប្រមាញ់ត្រីទាំងយប់ នាថ្ងៃទី ៩ កក្កដា ២០១៦ កន្លងទៅនេះ ។ ការប្រមាញ់ត្រីនាយប់នោះ ត្រូវការឧបករណ៍ជាចាំបាច់ នោះគឺ លំពែង ដែលជាឧប ករណ៍មួយដ៏មានសារៈសំខាន់ជាទីបំផុត ក្នុងការចាក់ដោត ត្រីក្រោមទឹក។ ប៉ុន្តែ អ្វីដែលជាការនាំមិត្ត ភក្កិមកពីចម្ងាយឲ្យទៅកំសាន្តនោះ បែរជានាំមកនូវសោកនាដកម្មទៅវិញ នៅពេលដែលយប់នោះ បុរសជាម្ចាស់ស្រុក ច្រលំគប់លំពែងសម្លាប់ មិត្តភក្កិរបស់ខ្លួនដែលមានវ័យ ២៧ ឆ្នាំ នឹកស្មានថា​ ជា ត្រីធំមួយក្បាល ។ បទពិសោធន៍នៃការប្រមាញ់ គប់លំពែង ពីសំណាក់បុរសជាម្ចាស់ស្រុកពិតជាមិន ធម្មតានោះទេ ពោល គប់មិនខុសនោះទេ គប់ចំមិត្តភក្កិរបស់ខ្លួន ដែលជាហេតុនាំឲ្យគេស្លាប់បាត់ បង់ជីវិត៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Russia Int new Hot news Breaking news