(ភ្នំពេញ)៖ ក្នុងជំនួបផ្ទាល់ជាមួយគេហទំព័រ Khmetalking កាលពីថ្មីៗនេះ តារាសម្តែង និងម៉ូឌែលវ័យក្មេង កញ្ញា សូរ្យ អេណា បានថ្លែងថា« ខ្ញុំសុំទោសបងជាមុន ចំពោះរឿងផ្ទាល់ខ្លួនក្រៅពីការងារសិល្បៈ គឺមិនអាចផ្តល់សម្ភាសន៍បានទេ »។ ការបដិសេធមិននិយាយ បញ្ហារឿងជីវិតឯកជន ក្រៅពីសិល្បៈពីសំណាក់ កញ្ញា សូរ្យ អេណា បានធ្វើឡើង បន្ទាប់ពីមានការបង្ហើបព័ត៌មាន ជុំវិញការសាងស្នេហ៍ជាមួយបុរសវ័យក្មេងមា្នក់ ដែលត្រូវជាកូនថៅកែក្លឹបកម្សាន្តពេលរាត្រីមួយក្នុងរាជធានីភ្នំពេញ។
កញ្ញា សូរ្យ អេណា បាននិយាយថា «រឿងផ្ទាល់ខ្លួន ខ្ញុំសុំរក្សាសិទ្ធិមិនអត្ថាធិប្បាយ អ្វីទាំងអស់។ មូលហេតិមកពីខ្ញុំមិនចង់ឲ្យកើតមានរឿងវែងឆ្ងាយ ព្រោះបើយើងនិយាយ ឬបកស្រាយកាន់តែកើតមានរឿងដដែលៗ មិនចប់មិនហើយទេ។ ដូច្នេះខ្ញុំចង់និយាយអ្វី ដែលជារឿងល្អៗ ដូចជាវិស័យសិល្បៈប៉ុណ្ណោះ»។
ជាមួយគ្នានឹងការបដិសេធ សម្រាប់ការបកស្រាយរឿងស្នេហាផ្ទាល់ខ្លួន ខាងលើនេះដែរ កញ្ញា សូរ្យ អេណា បានបង្ហើបប្រាប់ ពីការងារសិល្បៈសព្វថ្ងៃថា កំពុងមមាញឹកច្រើនគួសម។ តែដោយសារមួយរយៈពេលថ្មីៗនេះ នាងចូលសាលារៀន ផ្នែកជំនួញសហគ្រិន ទើបមានពេលខ្លះក៏ត្រូវបោះបង់ចោល ការហៅសម្តែងផងដែរ។ ដោយឡែកសម្រាប់ការបង្ហាញម៉ូដ នឹងថតស្ពតពាណិជ្ជកម្ម គឺនៅតែទទួលយកធម្មតា ព្រោះមិនធ្វើឲ្យប៉ះពាល់ខ្លាំង ដល់ការសិក្សាឡើយ។
តារាស្រីចង្កាស្រួច កញ្ញា សូរ្យ អេណា បានបន្ថែមថា «ពេលណាដែលទំនេរ ពីការសិក្សាខ្ញុំនឹងទទួលយកការហៅសម្តែងភាពយន្ត ជាធម្មតាវិញ។ ប៉ុន្តែយ៉ាងណាមិញ គឺពុំមែនមានន័យថា ពេលនេះខ្ញុំបោះបង់ការសម្តែងទេ គ្រាន់តែមិនសូវមានពេលវេលា គ្រប់គ្រាន់ ដើម្បីទទួលយកការថតប៉ុណ្ណោះ»៕
">
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី