CamNews

តារា 

នាង Yaya ទម្លាយរឿងរវាងនាងនិង Nadech មួយរយៈពេលចុងក្រោយនេះ

ថៃ ៖ នាង Yaya Urassaya និយាយថា រូបនាងនិងលោក Nadech Kugimiya មួយរយៈពេលនេះមិនសូវជាបានជួបមុខគ្នានោះទេ ដោយសារតែការងារមមាញឹកខ្លាំងពេក ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរគឺនៅដូចដើម ។ 

សម្រាប់ការងារជាមួយនិង Vogue America នាងបន្ថែមទៀតថា ពួកគេបានទាក់ទងនាងនៅលើ Fanclub Website តាំងពីដើមឆ្នាំ ២០១៨ មកម្ល៉េះ ហើយនាងពិតជាភ្ញាក់ផ្អើលមែនទែន ហើយក៏សប្បាយចិត្តយ៉ាងខ្លាំងក្នុងការទទួលការងារនេះផងដែរ ។ ដំបូងឡើយនាង Yaya Urassaya មិនជឿនោះទេ ព្រោះមានតារាផ្សេងៗជាច្រើនប៉ងប្រាថ្នា ចង់ធ្វើការជាមួយនិងទស្សនាវដ្តីនេះ ។ 

បន្ទាប់ពីនោះ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានត្រួតពិនិត្យទៅវាគឺជាការពិតមែន ដែលទស្សនាវដ្តីបានជ្រើសរើសយករូបនាង ។ ក្រុមទស្សនាវដ្តីបានសុំឲ្យនាង Yaya ហោះហើរទៅកាន់ទីក្រុងញ៉ូវយក ដើម្បីថតវីដេអូមួយ ។ ចំពោះហេតុផលដែលគេជ្រើសរើសយក Yaya ដោយសារតែកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានគេស្គាល់ បន្ទាប់ពីធ្វើការជាមួយផលិតផលម៉ាកល្បីៗជាច្រើន ដែលសុទ្ធតែជាខ្នាតអន្តរជាតិ ដូច្នេះហើយទើបមានគេចង់ស្គាល់នាងកាន់តែច្រើនថែមទៀត ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Nadech Kugimiya Yaya Urassaya