CamNews

ទេសចរណ៍ 

Apo Reef ឋានសួគ៌បាតសមុត្ររបស់ភីលីពីន

 

បើសិនជាភ្ញៀវទេសចរទាំងឡាយចង់ទស្សនាផ្ទាំងផ្កាថ្មប៉ប្រះទឹកនៅឯបាតសមុត្រ លោកអ្នក
អាចទៅទស្សនាបាននូវទិដ្ឋភាពផ្ទាំងផ្កាថ្មប៉ប្រះទឹក Apo Reef    ដែលជាឋានសួគ៌នៅឯបាត
សមុត្រដ៏ជ្រៅនៅប្រទេសភីលីពីន។

Apo Reef​   គឺជាផ្ទាំងផ្កាថ្មប៉ប្រះទឹកដែលធំជាងគេទី២នៅលើពិភពលោកបន្ទាប់ពីអូស្ត្រាលី។
Saglayan គឺជាឆ្នេរសមុត្ររបស់កោះ Mindoro ប្រទេសភីលីពីន ជាតំបន់ទេសចរណ៍ដ៏ធំដែល
ភ្ញៀវទេសចរអាចទស្សនាផ្ទាំងផ្កាថ្មប៉ប្រះទឹកដ៏ធំហើយស្រស់ស្អាតនេះបាន។  ដោយសារការ
ស្ថាបនាឡើងវិញនៅកោះ Mindoro ការទៅទស្សនាគឹមានភាពងាយស្រួលឡើងវិញ។

ចំពោះបរិមាណត្រីដែលនៅឯបាតសមុត្រ គឺពិតជាសំបូរបែបដែលមានត្រីធូណា ហ្វូងត្រីតូចៗ
ជាច្រើន និងត្រីឆ្លាមនៅផ្ទៃបាត។ បើក្រឡេកមើលនៅផ្ទៃរាក់វិញ លោកអ្នកនឹងឃើញមានដូច
ជាសត្វកន្ធាយ សត្វបបែល ត្រីខ្ជឹងសមុត្រ អន្ទង់សមុត្រជាដើម។   លោកអ្នកក៏អាចឃើញនូវ
សត្វត្រី ដូហ្វាំង ផងដែរនៅតាមផ្លូវធ្វើដំណើរទៅកាន់កោះ Mindoro។

ក្នុងការមុជទឹកចូលទស្សនា គឺអាចធ្វើទៅបាននៅចុងខែ មីនារហូតដល់ខែឧសភាដែលកំឡុង
ពេលនេះពន្លឺអាចជះចូលច្បាស់ដល់បាតសមុត្រ   ដែលភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពដ៏
ស្រស់បំព្រងនេះបាន។ ទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នឹងឋិតដក់ក្នុងចិត្តរបស់ភ្ញៀវទេសចរជាតិ
និងអន្តរជាតិទាំងឡាយដែលបានទស្សនា ហើយមិនអាចបំភ្លេចបានឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.


Tags: trip resort relax